អនាគតត្រចះត្រចង់! ឡាវមានរថភ្លើងល្បឿនលឿន ជិះហើយ!

0
49

កាលពីថ្ងៃទី១៦តុលាកន្លងមកនេះ រថភ្លើងប្រភេទទំនើបល្បឿនលឿនរូបរាងក្បាលគ្រាប់ មួយខ្សែ(មាន៩ទូ មាន៧២០កៅអី) ខ្សែរត់ពីចិនមកឡាវ បានរត់មកដល់ស្ថានីយរថភ្លើងក្រុងវៀងចន្ទ ប្រទេសឡាវហើយ។
រទេះភ្លើងក្បាលគ្រាប់នេះ មានល្បឿនរត់ 160 Km/h លឿនជាងឡូរីស្រុកយើងឆ្ងាយ។
ផ្លូវរថភ្លើងចិន-ឡាវ ចិនកសាងនៅឆ្នាំ២០១៦ និងរួចរាល់ជាស្ថាពរនៅឆ្នាំ២០២១នេះ។

នេះជាផែនការមួយនៃយុទ្ធសាស្រ្ត«ផ្លូវមួយ ខ្សែក្រវាត់មួយ»របស់មហាមិត្តដែកថែប។
ផ្លូវរថភ្លើងនេះក៏សង្ឃឹមថានឹងក្លាយជាច្រកនាំទេសចរឥណ្ឌូចិនទៅកាន់ប្រទេសចិននិងនាំទេសចរណ៍ចិនមកប្រទេសឡាវ វៀតណាម កម្ពុជារួមទាំងប្រទេសថៃវិញផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here