អធិការនគរបាលស្រុកអូររាំងឪ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​ស៊ីសង​បញ្ជល់មាន់

0
35

ខេត្ត​ត្ត្បូងឃ្មុៈ ល្បែង​ស៊ីសង​ដែលអ្នក​ញៀនឈ្លក់និយម​លេងរហូតភ្លេច បាយ ទឹក ភ្លេចក្រុម​គ្រូសារ​នោះ ដែលកំពុងតែបើកលេងនៅ​ក្នុងភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឥលូវត្រូវ​បាន​សមត្ថកិច្ច​នៃអធិការ​ដ្ឋាននគរបាលស្រុកអូររាំងឪចុះបង្ក្រាប​ និងឃាត់មនុស្សចំនួន៤​នាក់​យកមកធ្វេីកិច្ចសន្យាអប់រំណែនាំ​កាលពីរសៀល ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២១ នេះ ។
លោកវរសេនីយ៍ទោ វង្ស សុភី អធិការនគរបាលស្រុកអូររាំងឪដែលដឹកនាំកម្លាំង​ ចុះបង្ក្រាប​បាន​ឱ្យដឹង​ថា​ កម្លាំង​របស់លោក​បានចុះបំពេញ​ភារកិច្ច​ការពារ​សុវត្ថិភាព​ សណ្តាប់ធ្នាប់​ក្នុងមូល​ដ្ឋាន​ជូនប្រជាពល​រដ្ឋ​ ហើយខណ:ពេលដែលកំពុងល្បាតចល័តតាមភូមិសាស្រ្ត​ក៏ឃេីញ​មនុស្សមួយក្រុម​ប្រមូល​ផ្តុំគ្នាលេងល្បែងស៊ី​សងបញ្ជល់​មាន់) នៅចំណុចផ្ទះឈ្មោះ កាយ ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
លោក​បន្ត​ថា​ កម្លាំង​របស់លោក​បានព័ទ្ធចាប់ឃាត់ខ្លួនមនុស្សចំនួន៤នាក់ នាំយកមកស្នាក់ការ​ប៉ុស្តិ៍ ដោយបានធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់លេង​ រួចក៏ឱ្យត្រឡប់ទៅផ្ទះវិញរួមជាមួយឧបករណ៍​បម្រើ​ឱ្យបទល្មេីសរួមមាន​រថយន្ត១គ្រឿង ម៉ូត៣គ្រឿង​ និងមាន់ជល់ចំនួន៤ក្បាល​ ផងដែរ ៕
អាចារ្យលាក់ ១៧.១០.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here