មនុស្ស​ប្រុស ស្រី ៣ នាក់ បាន​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ តាមផ្លូវ​ជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃនប់​

0
148

ព្រះសីហនុៈ មនុស្ស ប្រុស ស្រី ចំនួន ៣ នាក់ បាន ស្លាប់ នៅ កន្លែង កើត ហេតុ និង ស្លាប់ ពេល បញ្ជូនទៅ មន្ទីរពេទ្យ ដោយ រថយន្ត តូច ធំ ២ គ្រឿង បុក គ្នា លើ ដងផ្លូវ ជាតិ លេខ ៤ ក្នុងភូមិ សាស្ត្រ ខេត្ត ព្រះសីហនុ ។
គ្រោះថ្នាក់ ចរាចរណ៍ នេះ បានកើត ឡើង លើផ្លូវ ជាតិ លេខ ៤ ជិត ស្ពាន ទឹកសាប ស្ថិតក្នុង ភូមិ ស្មាច់ ដែង ឃុំ រាម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ នៅវេលា ម៉ោងជាង ១០ យប់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ នេះ ។
សមត្ថកិច្ច បាន ឲ្យ ដឹងថាៈ រថយន្ដ ម៉ាក តូយ៉ូតា កាមរី ពណ៌ ខៀវ ផលិត ឆ្នាំ ១៩៩៥ ពាក់ ផ្លាកលេខ ភ្នំពេញ 2G-4863 ដែលមាន ទិសដៅ ពី ភ្នំពេញ ទៅ ខេត្ត ព្រះសីហនុ ( អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ ) មកដល់ ចំណុច ខាងលើ រថយន្ដ នេះ បាន រេ ចង្កូត មក ខាងឆ្វេង ដៃ រួច ក៍ បុក រថយន្ដ ម៉ាក TRACTOR ដឹក កុងតឺន័រ ពាក់ ផ្លាកលេខ ភ្នំពេញ 3B-8484 ដែលមាន ទិសដៅ ផ្ទុយគ្នា ( អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ ) ។


គ្រោះថ្នាក់ ខាងលើ បណ្ដាលអោយ ភាគី ខាង រថយន្ត តូច មាន មនុស្ស ៣ នាក់ បាន ស្លាប់ ទាំងអស់ នៅ កន្លែង កើត ហេតុ និង ស្លាប់ ពេល បញ្ជូនទៅ មន្ទីរពេទ្យ ។ អ្នករងគ្រោះ ស្លាប់ មានៈ ១. មិន ស្គាល់ អត្តសញ្ញាណ អ្នកបើកបរ ( ប្រុស ) , ២. មិន ស្គាល់ អត្តសញ្ញាណ អ្នករួមដំណើរ ( ស្រី ) និង ៣. ឈ្មោះ សួង លី ប ភេទ ប្រុស អាយុ ២១ ឆ្នាំ អ្នករួមដំណើរ រថយន្ដ របួសធ្ងន់ ( ស្លាប់ ក្រោយ បញ្ជូន ទៅ មន្ទីរពេទ្យ ) ។
ក្រោយ កើតហេតុ សមត្ថកិច្ច បាន ចាត់ចែង ស្រាវជ្រាវ ស្វែងរក សាច់ញាតិ ជនរងគ្រោះ រីឯ វត្ថុតាង បាន យកមក រក្សាទុក បណ្ដោះអាសន្ន នៅ អធិការដ្ឋាន នគរបាល ស្រុក ព្រៃនប់ ។ ដោយឡែក អ្នក បើ របរ រថយន្ដ ដឹក កុងតឺន័រ បាន ចុះ រត់ គេចខ្លួនបាត់ ក្រោយពេល កើតហេតុ ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here