ឃាត់ខ្លួន​ពលករ ៥៨​នាក់ និង​មេខ្យល់​ម្នាក់ ពេល​កំពុង​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ​

0
22

បាត់ដំបង : ពលករ ចំនួន ៥៨ នាក់ និង មេខ្យល់ ម្នាក់ ខណៈ កំពុង ធ្វើ ចំណាកស្រុក ខុសច្បាប់ ចូល ប្រទេស ថៃ ត្រូវ សមត្ថកិច្ច ឃាត់ខ្លួន បាន នៅ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ ត្រង់ចំណុច ភូមិសាស្ត្រ ក្នុង ឃុំ បឹងរាំង ស្រុក កំរៀង ខេត្តបាត់ដំបង ។
មេខ្យល់ ម្នាក់ ដែល ឃាត់ខ្លួន ឈ្មោះ ឈន ត្រាន់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជា មុខសញ្ញា ចាស់ ហើយ ថ្លៃ នាំ ផ្លូវ ពី ពលរដ្ឋ ពី ៥.០០០ បាត ទៅ ៧.០០០ បាត ក្នុង ម្នាក់ៗ ។ មេខ្យល់ រូបនេះ បាន សារភាពថា ខ្លួន ពិតជា បាន នាំ ពលករ ខ្មែរ ទាំងអស់ ខាងលើ លបលួច ឆ្លងដែន ដោយ ខុសច្បាប់ ចូលក្នុង ទឹកដី ថៃ ពិតប្រាកដ មែន ប៉ុន្តែ ត្រឹមតែ ស៊ីឈ្នួល នាំ ពលករ ទាំងអស់ ឲ្យ ទៅ ជនជាតិ ម្នាក់ទៀត ប៉ុណ្ណោះ មានឈ្មោះ ឡេ ក ក្នុង ម្នាក់ បាន កម្រៃជើងសារ ចំនួន ១.០០០ បាត ។
ករណី ខាងលើ នគរបាល ជំនាញ បាន នឹង កំពុង រៀបចំ កសាង សំណុំរឿង ដើម្បី បញ្ជូន មេខ្យល់ ធ្វើ សកម្មភាព សកម្ម នេះ អនុវត្តតាម នីតិវិធី ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here