អណ្តើក​នៅតែ​ជាស​ត្វ​ដែល​ងាយ​រងគ្រោះ

0
184

ភ្នំពេញៈ អណ្តើក សឹងតែ គ្រប់ ប្រភេទ ដែលមាន វត្ត មាននៅ កម្ពុជា នៅតែ បន្ត ប្រឈមមុខ នឹង គ្រោះថ្នាក់ ដោយសារតែ តម្រូវការ របស់ មនុស្ស នៅក្នុង ការបរិភោគ ។
តាម សេចក្តីរាយការណ៍ របស់ អង្គការ សម្ព័ន្ធមិត្ត សត្វព្រៃ កម្ពុជា បាន ឲ្យ ដឹងថា ពពួកសត្វ អណ្តើក ទាំង រស់ និង ងាប់ ត្រូវបាន សមត្ថកិច្ច អ្នក អនុរក្ស សង្គ្រោះ និង រឹបអូស ជា បន្តបន្ទាប់ ។


ប្រភព ដដែល បាន បាន អះអាងថា ថ្មីៗ នេះ ក្នុងការ វាយឆ្មក់ ក្រុម ជួយសង្គ្រោះ សត្វ ព្រៃ បន្ទាន់ បាន ជួយសង្គ្រោះ សត្វ អណ្តើ ករស់ ជាង ៧០ ក្បាល ! ទាំងនេះ រួមបញ្ចូល ទាំង ប្រភេទ សត្វ ដែល ត្រូវបាន គំរាមកំហែង ដែល រួមមាន អណ្តើក សោម ឈ្មោល ចំនួន ៦៩ ក្បាល អណ្តើកបិទមុខ ស្នូក ខ្មៅ ១ ក្បាល និង អណ្តើក ក្អែកខ្មៅ ចំនួន ១ ក្បាល ។


អណ្តើក ទាំងនោះ មិនមាន គ្រោះថ្នាក់ អ្វី ទេ ហើយ ត្រូវបាន ដោះលែង ឱ្យទៅ រស់នៅ ក្នុង ជម្រក សមរម្យ វិញ នៅ ថ្ងៃ បន្ទាប់ ខណៈដែល គេ ដឹងថា អណ្តើក នៅ កម្ពុជា ត្រូវបាន ការពារ ដោយ ច្បាប់ មានន័យថា វា ជាការ ខុសច្បាប់ ក្នុងការ បរបាញ់ ការយក ធ្វើជា កម្ម សិទ្ធ និង ការជួញដូរ ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here