អ្នក​អភិរក្ស​រកឃើញ​សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ពីរពាន់​សំបុក​នៅ​បឹង​ព្រែក​ល្ពៅ

0
46

ភ្នំពេញៈ អង្គការ សត្វ ស្លាប អន្តរជាតិ បាន អះអាងថា អ្នក អភិរក្ស រកឃើញ សម្បុក សត្វ ចង្កៀលខ្យង ជាង ពីរពាន់ សំបុក នៅ បឹង ព្រែក ល្ពៅ ។
ប្រភព ដដែល បាន អះអាងថា បន្ទាប់ពី បានបញ្ចប់ រដូវ ពង កូន ឆ្នាំ ២០២០-២០២១ ដោយ ជោគជ័យ ហ្វូង ចង្កៀលខ្យង ពេញវ័យ មួយចំនួន បាន ហើរ ចាក ចេញពី សំបុក ទៅ ទីតាំង ផ្សេងៗ ដើម្បី រក ចំណី ចិញ្ចឹមជីវិត ។
ប្រភព ដដែល បាន បន្តថា ក្នុង ឆ្នាំ ២០២១ នេះដែរ ចង្កៀលខ្យង បានមក កាច់ សម្បុក ពង កូន សារជាថ្មី នៅលើ ទីតាំង ដដែល ក្នុង តំបន់ការពារទេសភាព បឹង ព្រែក ល្ពៅ ។ សម្បុក ចង្កៀលខ្យង ត្រូវបាន ប៉ាន់ប្រមាណ ថា ប្រហែល ជាង ពីរពាន់ សម្បុក ដែលមាន ទាំង សម្បុក ថ្មី និង សំបុក ចាស់ សំបុក ខ្លះ បាន ញាស់ និង ខ្លះទៀត កំពុង បន្ត ក្រាប ពង ។ ដោយសារ ទឹកជំនន់ ឆ្នាំនេះ តូច ដូចនេះ យើង ពុំទាន់ បាន ជួបប្រទះ នូវ បញ្ហា សម្បុក លិច ទឹក និង ធ្លា ក់ពង សត្វ ដោយសារ ព្យុះភ្លៀង នៅឡើយ ទេ ។
មន្ត្រី ឧ ទ្យា នុ រក្ស បាន សហការ យកចិត្ត ទុក្ខ ដាក់ ខ្ពស់ ក្នុង កិច្ចការពារ សំបុក សត្វ ទាំងនេះ ដោយ ធ្វើការ យាមល្បាត ទាំងថ្ងៃទាំងយប់ ការពារ ជនខិលខូច មួយចំនួន ដែល ឆ្លៀតឱកាស បង្កបទ ល្មើស ផ្សេងៗ ។
វត្តមាន នៃ សត្វ ស្លាប ដែល នៅតែ បន្ត ពង កូន ក្នុង តំបន់ដីសើម នេះ បាន បញ្ចាក់ អោយ យើង បានដឹងថា តំបន់ដីសើម នេះ ជា តំបន់ ដ៏ សំខាន់ និង មាន តំលៃ ជា អតិបរមា សម្រាប់ ការងារ អភិរក្ស ការពារ ធនធានធម្មជាតិ ។ សូម ចូលរួម អភិរក្ស ការពារ តំបន់ដីសើម បឹង ព្រែក ល្ពៅ ទាំងអស់គ្នា !
គម្រោង អភិរក្ស និង គ្រប់គ្រង តំបន់ដីសើម បឹង ព្រែក ល្ពៅ ស្ថិតក្រោម កិច្ចសហការ រវាង ក្រសួងបរិស្ថាន ដែលមាន មន្ទីរ បរិស្ថាន ខេត្តតាកែវ ជា សេនាធិការ ជាមួយ ភាពជា ដៃគូ នៃ អង្គការ អភិរក្ស តំបន់ដីសើម មេគង្គ ក្រោម ដែលមាន អង្គការ ជីវិត ស្លាប អន្តរជាតិ អង្គការ ជីវិត ធម្មជាតិ នៅ កម្ពុជា និង អង្គការ WWT ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here