សត្វ​ពស់ថ្លាន់ ៨៧ ក្បាល ត្រូវបាន​មន្ត្រី​ឧទ្យាន​នុ​រក្ស សត្វព្រៃ​ភ្នំ​តា​ម៉ៅ នាំយកមក​លែង ក្នុង​តំបន់​អភិរ​ក្យ​ធម្មជាតិ​វិញ

0
39

ពោធិ៍សាត់ៈ សត្វ ពស់ថ្លាន់ ៨៧ ក្បាល ត្រូវបាន មន្ត្រី ឧុ ទ្យា ន នុ រក្ស សត្វព្រៃ ភ្នំ តា ម៉ៅ នាំយកមក លែង ចូល ព្រៃ ក្នុង តំបន់ អភិរ ក្យ ធម្មជាតិ ចំណុច ឡូ ត៌ អភិរក្ស ជលផល ( អតីត ឡូត៍ នេសាទ លេខ ៦) ស្ថិតក្នុង ភូមិ កោះ ក្អែក ឃុំ រាំង ទិល ស្រុក កណ្តៀង វិញ នៅ ថ្ងៃទី ១៤ តុលា ២០២១ ម្សិលមិញ ដើម្បីឱ្យ សត្វ ពស់ថ្លាន់ ទាំងអស់នេះ បាន បង្កើត ពូជ បន្តទៀត ។


នាយ ខណ្ឌ រដ្ឋបាល ជល ផល នៃ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តពោធិ៍សាត់ លោក ភុំ វិមល បានអោយដឹង នៅ រសៀល ថ្ងៃទី ១៥ តុលា ២០២១ នេះ ថាៈ សត្វ ពស់ថ្លាន់ ទាំង ៨៧ ក្បាល នេះ ត្រូវបាន ក្រុម ឧ ទ្យា នុ រក្ស សត្វព្រៃ ភ្នំ តា ម៉ៅ ប្រមូលយក ចេញពី ភ្នំ តា ម៉ៅ ដោយ នាំយកមក លែង នៅក្នុង តំបន់ អភិរក្ស ព្រៃ ធម្មជាតិ ក្នុង បឹង ទន្លេសាប វិញ ។


នាយ ខណ្ឌ រដ្ឋបាល ជល ផល នៃ មន្ទីរ កសិកម្ម ខេត្តពោធិ៍សាត់ បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ នៅក្នុង តំបន់ ខាងលើនេះ ក្ដី នៅក្រៅ តំបន់ នេះ ក្ដី សូម មេត្តាជួយ ថែរក្សា ការពារ និង អភិរក្ស សត្វព្រៃ គ្រប់ ប្រភេទ កុំ ចាប់ ឬ កុំ ជួញដូរ ឬ សម្លាប់សត្វ និង កុំ កាប់ ដុត ឆ្ការ រុករាន ទន្ទ្រាន ដីព្រៃ ដែល ជំ ជា រក ជីវចម្រុះ គ្រប់ ប្រភេទ សូម ចូលរួម ថែរក្សា ធនធានធម្មជាតិ រប ស់ ជាតិ យើងទាំងអស់គ្នា សូមកុំ ជួញដូរ សត្វព្រៃ ជា អំពើ ផ្ទុយ នឹង ច្បាប់ ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here