ភ្លៀងធ្លាក់នៅប៉ៃលិន ជាង១០ម៉ោង ធ្វើឲ្យ​លិចផ្លូវក្រាលកៅស៊ូប្រវែង៥០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋ០៥ខ្នង

0
141

ប៉ៃលិន៖ នាពេលថ្មីៗនេះ ផ្លូវក្រាលកៅស៊ូប្រវែង ៥០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នងផ្ទះ ត្រូវបានទឹកភ្លៀងជំនន់លិចចូល ក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា។
ដោយឡែក ក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យ​ថានៅខេត្តប៉ៃលិន បន្ទាប់ភ្លៀងបានធ្លាក់ក្នុងពីកម្រិតខ្សោយទៅបង្គួរ រយៈពេលជាង១០ម៉ោង ដែលមានកម្រិតទឹកភ្លៀងជាមធ្យម ៥៥ ម.ម ។

នៅវេលាថ្ងៃត្រង់ថ្ងៃទី១៥ ខែតុលានេះ ផ្លូវក្រាលកៅស៊ូប្រវែង ៥០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នងផ្ទះ ត្រូវបានទឹកភ្លៀងជំនន់លិចចូល ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ប៉ុន្តែក៏បានចាប់ផ្តើមស្រកវិញបណ្តើរៗហើយ ។
យ៉ាងណាមិញ​ចំពោះស្ថានភាពទឹកតាមដងស្ទឹង និងអូរសំខាន់ៗគឺហក់ឡើងគួរសម ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន ៕
សូមចូលទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here