អាជ្ញាធរចុះបិទខ្ទប់ផ្ទះជាច្រើនខ្នង ក្រោយរកឃើញករណីប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩

0
29

បាត់ដំបង៖ អាជ្ញាធរស្រុកសំឡូត បានចុះបិទខ្ទប់ផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង បន្ទាប់ពីក្រុមគ្រូពេទ្យ​ពិនិត្យរកឃើញ​អ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨នាក់ ហើយក្នុងនោះក៏មានម្នាក់ផងដែរ ដែលផ្ទុកកូវីដបម្លែងខ្លួនថ្មីដែលតា (Delta)។
ការបិទខ្ទប់នេះគឺ នៅចំណុចចម្ការដូង ក្នុងភូមិកណ្ដាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានករណីឆ្លងរីករាលដាលជំងឺកូវីដ១៩ លើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ​ក្នុងនោះដែរ អាជ្ញាធរបានចុះណែនាំឱ្យប្រជាពលរដ្ឋពាក់ព័ន្ធ​​​តាមដានសុខភាព ហើយប្រសិនបើមានរោគសញ្ញាសង្ស័យ ត្រូវរាយការណ៍ទៅអាជ្ញាធរ ដើម្បីធ្វើសំណាក៕

LEAVE A REPLY

Please enter your comment!
Please enter your name here