បុរស​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​ឃាតក​ចាក់​សម្លាប់​រួច​ទម្លាក់​សព​ចោល​ក្រោម​ដើមត្នោត

0
365

កណ្តាល : ប្រជាពលរដ្ឋ បាន ប្រទះឃើញ សព បុរស ម្នាក់ ដែល ត្រូវបាន ឃាតករ ចាក់ សម្លាប់ ជាច្រើន កាំបិត រួច បាន យក សព មក ទម្លាក់ចោល ក្រោម ដើមត្នោត ស្ថិតនៅ ភូមិ អំពិល ទឹក ឃុំ សំបួរមាស ស្រុក មុខកំពូល ខេត្តកណ្ដាល ។ សមត្ថកិច្ច ដាក់ ការ សង្ស័យ ជាបឋម ថា នេះ ជា ករណី ឃាតកម្ម ។
ប្រជាពលរដ្ឋ នៅ កន្លែងកើតហេតុ បាន ប្រាប់ថា កាលពី ថ្ងៃទី ១៤ ខែតុលា ពួកគាត់ ធ្វើដំណើរ ឆ្លងកាត់ ទីនោះ បាន ប្រទះឃើញ សព បុរស ម្នាក់ អង្គុយ អោន មុខ ចុះ ដោយមាន ឈាម ជាប់ អាវ និង មាន ស្នាម ចាក់ ជាច្រើន កន្លែង ។ ពួកគាត់ រាយការណ៍ ជូន សមត្ថកិច្ច ប៉ុស្តិ៍ ។ កម្លាំង នគរបាល ខេត្តកណ្ដាល និង នគរបាល ស្រុក មុខកំពូល បាន ចុះ ពិនិត្យ ដល់ កន្លែង ទើប ដឹងថា ជនរងគ្រោះ ជា ជនជាតិ វៀតណាម ឈ្មោះ ង្វៀង ដាំង ជុង អាយុ ៤០ ឆ្នាំ មាន ទីលំនៅ ឃុំ ព្រែក ខ្សាយ « ខ » ស្រុក ពាម រក៍ ខេត្តព្រៃវែង ។
ប្រភព សមត្ថកិច្ច បាន បង្ហើប ឱ្យដឹងថា ករណីនេះ ទំនងជា ករណី ចាក់ សម្លាប់ នៅក្នុង ទឹកដី ខេត្ត ផ្សេង ហើយ យក សព មក ទម្លាក់ចោល ក្នុង ខេត្តកណ្ដាល ។ សមត្ថកិច្ច ជំនាញ កំពុង ពិនិត្យ និង ធ្វើ កោសល្យវិច័យ ដើម្បី កសាង សំណុំរឿង ស្រាវជ្រាវ រក ជនសង្ស័យ យកមក ចាត់ការ តាមផ្លូវ ច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here