កាលពីយប់មិញនេះមានព្យុះនិងភ្លៀងបានធ្លាក់យ៉ាងគំហុកលើតំបន់រាជធានីភ្នំពេញទាំងមូលនិងភូមិសាស្ត្រមួយចំនួនទៀតនៃខេត្តកំពង់ស្ពឺនិងខេត្តកណ្តាល។តាមប្រភពពីCambodia Weather Serviceបានឲ្យដឹងថា ភ្នំពេញនិងខេត្តកណ្តាលត្រូវរងឥទ្ធពលនៃDownpourនិងSupercellដែលចេញមកពីប្រទេសវៀតណាម កាត់តាមខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដោយនាំមកជាមួយនូវភ្លៀង ព្យុះនិងដុំទឹកកកធ្លាក់នៅលើតំបន់មួយចំនួនផងដែរ។កម្លាំងភ្លៀងធ្លាក់(Rain Rate)មានកម្រឹតពីបង្គួរទៅខ្លាំង៨០-១៦០mmក្នុង១ម៉ោងរួមជាមួយផ្គររន្ទះនិងខ្យល់កន្ទ្រាក់ខ្លាំងដែលបណ្តាលឲ្យមានជំនន់ទឹកភ្លៀងក្នុងកម្រឹតតិចទៅមធ្យមនៅតាមតំបន់ទំនាបនៃមហាវិថី វិថីនិងរុក្ខវិថីព្រមទាំងផ្លូវទាបៗមួយចំនួននៅគ្រប់ខណ្ឌ័ទាំងអស់ក្នុងរាជធានីភ្នំពេញ ផ្នែកខ្លះនៃខេត្តកណ្តាលពិសេសតំបន់តាខ្មៅនិងមួយផ្នែកនៃខេត្តកំពង់ស្ពឺ៕ដោយ៖ដំរី