កម្ពុជាមានពូជកំប្រុកពណ៌

0
416

ភ្នំពេញៈ មជ្ឈមណ្ឌល អង្គរ សម្រាប់ ការអភិរក្ស ជីវ : ចម្រុះ បាន អះអាងថា កម្ពុ ជាមាន វត្តមាន ស ត្វ កំប្រុក មួយ ប្រភេទ ដែល វា មាន រោម អាច ប្រែ ពណ៌ បាន ។
ប្រភព ដដែល នេះ បាន អះអាងថា កំប្រុក ពណ៍ គឺជា កំប្រុក មួយ ប្រភេទ ដែលមាន ដើម កំណើត នៅ ប្រទេស កម្ពុជា ថៃឡង ដ៍ ភូមា លាវ និង វៀតណាម ប៉ុន្តែ គេ ក៏ អាច ប្រទះ ឃើញ ពួកវា នៅ ប្រទេស សិង្ហ បុរី ជប៉ុន ឬ ប្រទេស អ៊ីតាលី ដែល ពួកវា ត្រូវបាន គេ នាំ យកទៅ ។ នៅ ប្រទេស អ៊ីតាលី និង ជប៉ុន កំប្រុក នេះ ត្រូវបាន គេ ចាត់ទុកជា ប្រភេទ រាតត្បាត ដែល កំពុងតែ បង្ក ការខូចខាត យ៉ាងធ្ងន់ធ្ងរ ដល់ ប្រភេទ ដើមឈើ មួយចំនួន ។
កំប្រុក ប្រភេទ នេះ ចូលចិត្ត រស់នៅ ទី គោក និង នៅលើ ដើមឈើ ខ្ពស់ៗ ដូច្នេះ វិធី ល្អ បំផុត ត្រូវ សម្លឹង រកមើល តាម ដើមឈើ ប្រសិនបើ លោកអ្នក ចង់ឃើញ ពួកវា ។ កំប្រុក នេះ មានឈ្មោះ ម្យ៉ាងទៀត ជា ភាសា អង់គ្លេស ថា (Variable Squirrel) ដែល មានន័យថា ( កំប្រុក ប្រែ ពណ៍ ) នេះ គឺ ដោយសារតែ រោម ខ្លួន របស់ វា មានការ ប្រែប្រួល ពណ៍ ទៅតាម រដូវ កាល ។
ប្រភព ដដែល បាន បន្តថា កំប្រុក នេះ មាន ប្រភេទ រង ដែលមាន វត្ត មាននៅ ប្រទេស កម្ពុជា ២ ប្រភេទ គឺ (Callosciurus finlaysonii cinnamomeurs) និង (Callosciurus finlaysonii annelatus) ប្រភេទ នីមួយៗ មាន ពណ៌ ក្រហម ទាំងអស់ ( ជួនកាល មាន ក្បាល និង ជើង ពណ៍ ប្រផេះ ) និង មាន បង្កង់ ពណ៍ ក្រហម ត្នោត លាយ ពណ៍ ទឹកដោះគោ នៅ គល់ កន្ទុយ ៕ /PC

LEAVE A REPLY

Please enter your comment!
Please enter your name here