សមត្ថកិច្ចកំពុងបន្តរកដំណោះស្រាយរវាងម្ចាស់គោ និងម្ចាស់ស្រែ ករណីគោ ១៧ ក្បាលងាប់ ក្រោយ​ពីចុះស៊ីស្មៅក្នុងស្រែ

0
121

កំពង់ធំៈ សមត្ថ​កិច្ច​បាន​និង​កំពុង​ព្យាយាម​សម្របសម្រួល​រក​ដំណោះ​ស្រាយ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​គោ ​និ​ង​ម្ចាស់ស្រែ​ ករណី​គោ ​១៧ ​ក្បាល​ងាប់​ ដោយ​ហេតុ​ស៊ីស្មៅ ​ដែល​ម្ចាស់ស្រែ​​បាន​បាញ់​ថ្នាំ​សម្លាប់​ស្មៅ។​

លោក​ ប៉ែន វណ្ណ​រិ​ទ្ធ​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​រសៀល​ថ្ងៃទី​ ១៣ ​តុលា​ថា ស​ត្វ​គោ​ដែល​ទៅ​ស៊ី​ស្មៅ​នៅ​វាល​ស្រែ​ហើយ​ពុល​ថ្នាំ​បាញ់​ស្មៅ​ងាប់ ​១៧ ​ក្បាល ​កាលពី​ថ្ងៃទី ​៦ ​តុលា ​ឆ្នាំ ​២០២១ ​ត្រូវបាន​ដោះស្រាយ​ជា​សំណង​បាន​ចំនួន ​៧ ​ក្បាល​ហើយ​។ នៅសល់​ ១០ ​ក្បាល​ទៀត​ សមត្ថកិច្ច​អាវុធហត្ថ​កំពុង​ហៅ​ម្ចាស់​គោ និង​ម្ចាស់​ស្រែ មកសម្របសម្រួល​គ្នា​បន្តទៀត​។ ក្នុងការ​រកដំណោះស្រាយ​នេះ​ម្ចាស់​ដី​ស្រែ​បានចេញសង​ ២ ​លាន​រៀល ​ក្នុងគោ ១ ក្បាល។

លោក ​វណ្ណ​រិ​ទ្ធ ​ថា​៖ «​បើ​និយាយ​ទៅ​កំហុស​នេះ​គ្មាន​អ្នកណា​ចង់​ខុស​ទេ​។ ​ការចិញ្ចឹម​សត្វ​ត្រូវ​មើលថែ​វា តែ​យើង​លែង​ចោល​អីចឹង​»​។

លោក ​កង ស៊ន នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​ស្រ​យ៉ូ​វ ​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​ ១៣​ តុលា​ថា​ ដីស្រែ​នោះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​រលួស សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​ ចំណែក​ម្ចាស់​គោ​ដែលមាន​ប្រមាណ​ជា ​៥ ​ទៅ ​៦ ​គ្រួសារ​នោះ ​ក៏​រស់នៅ​ក្នុងភូមិ​-​សង្កាត់​នេះដែរ​។

លោក​បន្តថា​ ដីស្រែ​នោះ​មាន​ទំហំ​ប្រហែលជា​ ២០០ ​ហិកតា ​ហើយ​គ្រប់គ្រង​ដោយ​ឈ្មោះ​ ឈាង បូរ៉ា អាយុ​ ៤៥ ​ឆ្នាំ​។​ ដីស្រែ​នោះ​ក៏មាន​ព័ទ្ធរបង​ឈើ​ដែរ ​ប៉ុន្តែ​មូលហេតុ​ដែល​សត្វ​គោ​ចូលទៅក្នុង​ដីស្រែ​នោះ បាន​ដោយសារ​នៅមុខ​ផ្លូវ​ចូលទៅ​មានការ​រ​បើក​ទ្វារ​។ លោក​បន្តថា ​ក្នុង​ដីស្រែ​នោះ​ម្ចាស់​ដី​បាន​បាញ់ថ្នាំ​សម្លាប់​ស្មៅ​ឱ្យ​ងាប់ ​ដើម្បី​ធ្វើស្ រែ​ប៉ុន្តែ​ចៃដន្យ​សត្វ​គោ​បាន​ចូលទៅ​ស៊ី​ស្មៅ​ពុល​ងាប់​ទៅ​។​ នៅ​ថ្ងៃកើតហេតុ​ភ្លាមៗ​ថ្ងៃទី​ ៦ ​តុលា ​ឆ្នាំ ​២០២១ ​លោក​រួម​នឹង​ចៅសង្កាត់​ស្រ​យ៉ូ​វ​បាន​ចុះទៅ​ពិនិត្យឃើញ​មាន​គោ​ងាប់​ចំនួន​ ១៧ ​ក្បាល​។

លោក​ កង ​ស៊ន​ ថា​៖ «​សមត្ថកិច្ច និង​អាជ្ញាធរ​យើង​រង់ចាំ​ធ្វើការ​ដោះស្រាយ​រឿង​នេះដែរ​ ដំបូង​តែ​ក្រោយមក​ម្ចាស់​គោបា​ន​ទៅប្តឹង​ខាង​អាវុធហត្ថ​វិញ​។ ​យ៉ាងណា​ក៏​ជាការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​ទេ​»​៕

LEAVE A REPLY

Please enter your comment!
Please enter your name here