សេណារីយោដើម្បីការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ឲ្យទទួលបានជោគជ័យ

0
8

ភ្នំពេញ៖ ក្នុងថានៈជា ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ឯកឧត្តមបណ្ឌិតថោយ ខុនបានដឹកនាំកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ដើម្បីជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ ដែលគ្រោងពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ទទួលបានជោគជ័យ។
តាមគ្រោងទុកព្រឹត្តិការណ៍នេះនឹងមានប្រតិភូកីឡាករមន្ត្រីបច្ចេកទេសអន្តរជាតិប្រមាណ១៥០នាក់ដែលចំនួននេះនៅកម្ពុជាមាន
លទ្ធភាព ក្នុងការគ្រប់គ្រងបានល្អ ទាំងការរៀបចំបដិសណ្ឋារកិច្ច ដែលផ្តោតលើការស្នាក់នៅហូបចុកយ៉ាងល្អ ដើម្បីជាកិត្តិយសជាតិយើង ដើម្បីជាការធ្វើការសាកល្បងរបស់យើងមកដែរអ៊ីចឹងយើងធ្វើយ៉ាងណាឲ្យមានការទទួលខុសត្រូវចំពោះការធ្វើបដិសណ្ឋារកិច្ចឲ្យទទួលបានជោគជ័យ ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាវិធានការទប់ស្កាត់កូវីដ-១៩ផងដែរ។
ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)និងជាអនុប្រធានអចិន្រ្តៃគណៈកម្មការទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍នេះមានប្រសាសន៍ថាគោលដៅចម្បងនៃការទទួលធ្វើម្ចាស់ផ្ទះ ទូកក្តោង ចុងឆ្នាំ២០២១នេះ គឺដើម្បីឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាកិត្តយសរបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិនេះផងដែរ។

«តាមគោលការណ៍សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានCAMSOCបានដាក់គោលដៅនៃការរៀបចំប្រកួតកីឡាទូកក្ដោងអន្តរជាតិនៅអាស៊ីអាគ្នេយ៍នេះជាចលនា ឬក៏ជាព្រឹតិ្តការណ៍មួយ ដើម្បីបំផុសដំណើរការឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លើគោលការណ៍នេះ យើងត្រូវបានគណៈកម្មការរៀបចំការប្រកួតរៀបចំឲ្យកាន់តែច្បាស់លាស់ ក្នុងការតួនាទី ភារៈកិច្ចនៃគណៈកម្មការជំនាញនីមួយៗ»។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា គណៈកម្មការរៀបចំការប្រកួតកីឡាទូកក្តោងអាស៊ីអាគ្នេយ៍បានរៀបចំផែនការការងារ និងអ្នកទទួលខុសត្រូវលើផ្នែកជំនាញនីមួយៗហើយយើងនឹងបន្តបើកកិច្ចប្រជុំជារៀងរាល់ដើមសប្តាហ៍ដើម្បីសម្រួចគោលដៅនៃការរៀបចំនេះឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានោះ សហព័ន្ធកីឡាទូកក្តោងសិង្ហបុរីបានជួយរៀបចំលើផ្នែកបច្ចេកទេសជូនដល់ម្ចាស់ផ្ទះ កម្ពុជា សម្រាប់ទីតាំងប្រកួតលើលំហរសមុទ្រ ដែលព្រឹត្តិការណ៍នេះគឺស្របតាមគោលដៅយុទ្ធសាស្ត្រឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា សម្តេចប្រធាន CAMSOC បានសម្រចបង្កើតគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ខេត្តព្រះសីហនុ ឆ្នាំ២០២១ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដោយគណៈកម្មការនេះដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន, ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ អមដោយអនុប្រធាន៣រូប និងសមាជិក៦រូប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជាច្រើនរូបនៃអនុគណៈកម្មការជំនាញ-លេខាធិការដ្ឋានសរុបចំនួន៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here