ច្បាស់ហើយ!!មុនកើតហេតុអ្នកនាង ដេតម៉ាលីណាមានទំនាស់ប្រតាយប្រតប់គ្នាមួយបុរសម្នាក់ដែលជាម្ចាស់ហាងរហូតដល់ជិះឡានដេញ…

0
443

ភ្នំពេញ: តាមប្រភពពត៍មានច្បាស់ការពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នាងដេតម៉ាលីណាក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំហើយបានឈ្លោះប្រកែកប្រតាយប្រតប់គ្នាជាមួយបុរសម្នាក់ ដែលគេ

ស្គាល់ថាជាម្ចាស់ហាងផឹកសុី យីហោ 1967 Muzik and Bistro ដែលស្ថិតនៅលើ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខ័ណ្ឌទួល គោក រាជធានី ភ្នំពេញ ។

បើតាមប្រភពពត៏មាន នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ យប់រំលងអាធ្រាត ឈានចូលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានឈ្លោះប្រកែកប្រតាយប្រតប់ជាមួយប្រុសម្នាក់ រួចមកនៅវេលាម៉ោង 2:00 រំលង

អធ្រាត្រ ក៏បានបើករថយន្តម៉ាក ម៉ាសេដេស G Wagon ពណ៍ខ្មៅ គ្មានស្លាកលេខចេញពីកន្លែងកើតហេតុដែលមានយីហោ 1967 Muzik and Bistro ។

ហើយនាង ដេត ម៉ាលីណាក៏បានបើករថយន្តម៉ាក រ៉ូរ៉យ Roll Royce ពណ៍ ស ពាក់ស្លាកលេខកម្ពុជា MR.IDOL នៅក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំក៏បានបោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះចេញទៅដេញ

តាមបុក រួចមកដល់ចំនុចស្ពានអាកាស 7 មករាក៏បានជ្រុលចង្កូតទៅបុកនឹងរបាំងចែកទ្រូងផ្លូវចំពាក់កណ្តាលរថយន្ត បណ្តាយអោយរងការខូចខាតផ្នែកខាង.មុខនៃរថយន្តយ៉ាងខ្លាំង និងបណ្តាលអោយ

បាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបង្ការអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី។

បន្ទាប់ពីកើតហេតុ រួចមក​​ អង្គរក្សនាងដេតម៉ាលីណាក៏បានដោះស្លាកលេខរថយន្ត និងគ្រានាងឡើងលើរថយន្តម៉ាកតូយូតា វីហ្គោ ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-3579 គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។

LEAVE A REPLY

Please enter your comment!
Please enter your name here