រថយន្តមួយគ្រឿងបើកបុករថភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស ម្នាក់រងរបួសធ្ងន់

0
13

(ខេត្តព្រះសីហនុ,ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១)៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងរវាងរថយន្ដមួយគ្រឿង បានបុកប៉ះនិងរថភ្លើង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦:០០នាទីព្រឹកនៅ លើផ្លូវជាតិ លេខ៤ចន្លោះគីឡូម៉ែត្រលេខ១៨០-១៨១ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ ១គ្រឿងម៉ាក SAGNYOGN ពណ៌សពាក់ស្លាកលេខភ្នំពេញ 2T-4730 បើកបរដោយឈ្មោះឈុន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅៗ ភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពី ខេត្តព្រះសីហនុ ទៅភ្នំពេញ ។

លុះមកដល់ចំណុចកើតហេតុបានបុករថភ្លើង០១ខ្សែរដែលមានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ (មិនបានដាក់ប៉ារ៉ាស) អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ បានបើករថភ្លើងបន្ដទៅមុខ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយអ្នកបើកបររថយន្ដឈ្មោះ ឈុន សុខជា របួសធ្ងន់។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅគ្លីនិកឯកជន លី គីមឌី ឃុំវាលរេញ រីឯវត្តុតាងបានយកមករក្សាទុក្ខបណ្ដោះអាសន្ន នៅ អធិការដ្ធាននគរបាលស្រុកព្រៃនប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here