រឿងជំពាក់លុយតុនទីន! ជំទាវ ស្រី អយ ស្ងៀមស្ងាត់ តែលើហ្វេសប៊ុកប៉ុន្តែនៅពីក្រោយ បានធ្វើរឿងនេះរួចបាត់ហើយ

0
115

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសមហាជនដែលនិយមតាមដានវិស័យសិល្បៈ បាននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាស្រីជើងចាស់ សឿ សុធារ៉ា បានបង្ហោះសារក្ដែងៗនៅលើហ្វេសប៊ុកថា តារាកំប្លែង នាងខ្ញុង និង អតីតតារាកំប្លែង ស្រីអយ បានជំពាក់លុយតុងទីនរបស់ខ្លួនខ្ទង់រាប់ពាន់ដុល្លារមិនសង។

រឿងរ៉ាវអាស្រូវលុយកាក់នេះ បានផ្ទុះសាយភាយពេញចង្កោមអ្នកសិល្បៈ ក៏ដូចជាមហាជនជាច្រើននាំគ្នាងឿងឆ្ងល់ថា រឿងរ៉ាវនោះជាការពិត ឬយ៉ាងណា? ស្របពេលកំពុងស្ថិតក្នុងចម្ងល់ ស្រាប់តែថ្មីៗនេះ តារាកំប្លែង នាងខ្ញុង បានចេញមុខប្រកាសនៅលើទំព័រហ្វេសប៊ុកខ្លួនមិនឱ្យអ្នកគាំទ្រខកបំណង ហើយនាងថែមទាំងបានបញ្ជាក់ថាប្តឹងបកវិញ ទុកឱ្យផ្លូវច្បាប់ទៀតផង។

បើក្រឡេកទៅមើលអតីតតារាកំប្លែងងារជា ជំទាវ ស្រីអយ ឯនោះវិញ បើទោះជាខ្លួនមិនបានបង្ហោះសារឆ្លើយតបអ្វីទៅរឿងរ៉ាវចម្រូងចម្រាស់ប្រាក់កាក់នោះក្តី តែអតីតតារាកំប្លែងមានងារជាជំទាវរូបនេះ ក៏បានចែករំលែកសាររបស់តារាកំប្លែង ខ្ញុង ដោយបានសរសេរថា ៖ «ទុកឱ្យរួចភ្ជុំសិន ចាំចាត់ការតាមផ្លូវច្បាប់»។

បន្ថែមពីនេះ អតីតតារាកំប្លែងរូបនេះក៏បានឆ្លើយតបនឹងខំមិនរបស់តារាចម្រៀងអ្នកនាង ម៉ៅ ស៊ីណាត ដោយបានសរសេរតបថា ៖ “បងណាតស្គាល់ខ្ញុំដែរតេីសហីបង ពួកខ្ញុំបានប្ដឹងរួចហេីយ”។

ខណៈរឿងរ៉ាវខាងលើកំពុងតែក្ដៅគគុក មានមហាជនបន្តចង់ដឹងកាន់តែខ្លាំង ដោយអ្នកលេងហ្វេសប៊ុកមួយចំនួនទៀតក៏បាននាំគ្នាបញ្ចេញយោបល់រិះគន់កាន់តែច្រើន ហើយក៏រង់ចាំមើលពីដំណោះស្រាយរឿងរ៉ាវរបស់អ្នកសិល្បៈប៉ុន្មានរូបនេះ ទៅជាយ៉ាងណា ក៏ព្រោះតែកន្លងមកនេះ មហាជនបានឃើញតែអ្នកនាង សឿ សុធារ៉ា និង អ្នកនាង ខ្ញុង ប៉ុណ្ណោះបានចេញមុខមកបកស្រាយ រីឯជំទាវ អយ ហាក់នៅស្ងប់ស្ងាត់នៅឡើយនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here