សមត្ថកិច្ច​ការពារ​តំបន់​ព្រំដែន ទប់ស្កាត់​ពលករ ១៣០ នាក់ ប្រុង​ឆ្លងដែន ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់

0
267

សមត្ថកិច្ច ការពារ តំបន់ ព្រំដែន ទប់ស្កាត់ ពលករ ចំនួន ១៣០ នាក់ ខណៈ នាំគ្នា ឆ្លងដែន ដោយ ខុសច្បាប់ ចូលក្នុង ទឹកដី ថៃ ។
លោក វរសេនីយ៍ឯក ម៉ ង់ ស៊ី មេបញ្ជាការ វរ សេនា តូច ការពារ ព្រំដែន គោក លេខ ៨១៩ បាន ប្រាប់ ឲ្យ ដឹង នៅ ព្រលប់ ថ្ងៃទី ១២ ខែតុលា នេះ ថាៈ ដោយមាន កិច្ច សហការគ្នា ល្អ កម្លាំង វរ សេនា តូច ការពារ ព្រំដែន គោក លេខ ៨១៩ ជាមួយនឹង កម្លាំង នគរបាល នៃ អធិការដ្ឋាន នគរបាល ស្រុក កំរៀង បាន ស្ទាក់ និង ឃាត់ខ្លួន ពលរដ្ឋ ជា ពលករ ខ្មែរ ច្រើន នាក់ មិន ធ្លាប់មាន ចាប់តាំងពី ទៀបភ្លឺ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ មក ។

ការឃាត់ខ្លួន ពលករ ក្មេង ចាស់ ប្រុស ស្រី ទាំងអស់ សរុប ចំនួន ១៣០ នាក់ ក្នុងនោះ មាន បុរស ចំនួន ៩៥ នាក់ ស្រី្ត ចំនួន ៥២ នាក់ និង កុមារ តូចៗ ចំនួន ១៣ នាក់ ផងដែរ ។ ពួកគេ ទាំងអស់គ្នា បាន លបលួច បម្រុង ឆ្លងដែន ចូលក្នុង ទឹកដី ថៃ ជា បន្តបន្ទាប់ និង ជាច្រើន គោលដៅ នៅក្នុង ភូមិសាស្ត្រ ភូមិ អូរ ដា លេ ី ឃុំ បឹងរាំង ស្រុក កំរៀង ខេត្តបាត់ដំបង ។


លោក មេបញ្ជាការ វរ សេនា តូច ការពារ ព្រំដែន គោក លេខ ៨១៩ បានបញ្ជាក់ បន្តថាៈ ពលករ ខ្មែរ ទាំង ១៣០ នាក់ នេះ សុទ្ធសឹង ជា ប្រជាពលរដ្ឋ ដែល មកពី បណ្តា ខេត្ត នានា ដូចជា ខេត្តតាកែវ ខេត្តព្រៃវែង ជាដើម ក្នុង គោលបំណង ដើម្បី ស្វែងរក ការងារ ធ្វើ ទាំង មិនបាន គិតពី ស្ថានភាព ប្រទេសជិតខាង កំពុងមាន វិបត្តិ កូ វីដ -១៩ ។
បច្ចុប្បន្ននេះ នគរបាល ការពារ ព្រំដែន ៨១៩ បាន បញ្ជូន ពលករ ទាំងអស់ ប្រគល់ ឲ្យ កម្លាំង នគរបាល ស្រុក កំរៀង ដេ ី ម្បី សាកសួរ បន្ថែម ក៏ដូចជា បន្ត ស្វែងរក ប្រភព មេខ្យល់ ជា អ្នកដឹកនាំ ដើម្បី អនុវត្តតាម ផ្លូវច្បាប់ ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here