ទោះបីបាត់ប​ង់​ជីវិ​ត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ​ល្បី​រ​ន្ធឺ​សម្រាប់អ្នកគាំទ្រ ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាំមិនភ្លេចនោះគឺ …

0
15

មហាជន និងអ្នកគាំទ្រជាច្រើននៅតែបង្ហាញការចងចាំ ព្រមទាំងនឹករលឹកចំពោះវិរ:សិល្បករ-សិល្បការិនីល្បីៗរបស់ខ្មែរចំនួន ៥ដួង បើទោះបីជាពេលនេះពួកគាត់ត្រូវបានបាត់​ប​​​ង់រូបកាយទៅឆ្ងាយហើយក្តី។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតរហូតមកទល់ពេលនេះគឺអស់រយ:ពេលយូរឆ្នាំកន្លងផុតទៅហើយដែលពួកគាត់បានបាត់បង់ជីវិត ដោយសារហេតុការណ៍ផ្សេងៗគ្នា។ លើសពីនេះគេក៏សង្កេតឃើញថាសម្រាប់តារាកំប្លែងជើងចាស់ទាំង ៥រូបដែលនូវតែរក្សាបានកេរ្តិ៍ឈ្មោះនិងការនឹកអាល័យពីទស្សនិកជនក្រោយពេលបា​ត់ប​​ង់​ជីវិ​​តនោះរួមមាន៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. តារាកំប្លែងទស្សវត្តឆ្នាំ៩០ នាយ វ៉ាងដឺ គឺជាតារាកំប្លែងដែលបានបង្ករសំណើចក្អាកក្អាយដល់ទស្សនិកជនគ្រប់ស្រទាប់វ័យ។ នាយបានលាចាកលោកអស់រយៈពេលជាង ២០ឆ្នាំមក​ហើយ។

២. តារាកំប្លែងនាត ធូ ចំរុង ហៅ នាយ សានម៉ៅ បានប្រឡូកវិស័យសិល្បៈបុរាណខ្មែរមានរយៈពេលជាង ៤០ឆ្នាំតាមរយ:កំប្លែង និងល្ខោនបាសាក់ជាដើម។ នាយ សានម៉ៅ បាន​ទទួល​​​មរ​​ណ​​ភា​​​ពកាលពីកំឡុងឆ្នាំ២០១៩ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយសាររោគគាពាធ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. តារាកំប្លែង នាយ វីតាមីនសេ ជាតារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនពីមហាជន។ នាយបានលាចាកលោកក្នុងវ័យ ៦៩ឆ្នាំ ដោយជំងឺរាំរ៉ៃ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. តារាកំប្លែង និងចម្រៀងអាយ៉ៃ លោកយាយខ្លី ​បានសាងកេរ្ដិ៍ឈ្មោះជាច្រើននៅលើវិស័យសិល្បៈខ្មែរ ជាពិសេសគឺស្នាដៃផ្នែកកំប្លែង។ លោកយាយបាន​ទទួល​ម​រ​​ណភា​ព​កាលពីអំឡុងឆ្នាំ ២០១៤ ក្នុង​ជន្មាយុ ៦៣ឆ្នាំ ដោយសារជំងឺ​ប្រចាំកាយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. តារាកំប្លែង នាយ ស្មាញ ក៏ជាតារាជើងចាស់ល្បីឈ្មោះប្រចាំប្រទេសផងដែរ។ នាយ ស្មាញ បានស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍កាល​ពីថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០១៩។ ដំណឹងនេះបានធ្វើឲ្យមហាជន​​​សោ​ក​​​​ស្តា​​យ​​​និង​​​​ត​​ក់​​ស្លុ​​ត​បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here