ប្លែកភ្នែក! អ្នកនាង ទ្រី ដាណា ស្លៀកឈុតខ្មៅ បញ្ចេញសាច់ខ្នងស្រដៀង Jennie ក្រុម BLACKPINK!

0
172

ភ្នំពេញ៖ កាលពីថ្មីៗនេះ​មានផេកហ្វេនៗរបស់មហាជន មួយចំនួន បានបង្ហោះរូបថតប៉ុន្មានសន្លឹក​ នៃតារាបណ្តាញសង្គម អ្នកនាង ទ្រី ដាណា និងសមាជិកនាង​ Jennie ក្រុមចម្រៀងនារីដ៏ល្បី BLACKPINK កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ទន្ទឹមនឹងនេះដែរ រូបភាពដែលគេបានប្រមូលក្រសែភ្នែក របស់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកនោះ គឺអ្នកនាង ទ្រី ដាណា បានលេងខ្លួនមួយទំហឹង ទម្លាក់សក់ខ្មៅ បញ្ចេញសាច់ខ្នង សម៉ងខៃ ដែលមានភាពស្រដៀងគ្នាទៅនឹង ស្ទាយ៍ថតរូបរបស់ Jennie ដែលស្លៀករ៉ូបខ្មៅ ឈរថតបញ្ចេញស្ទីលសាច់ខ្នងជាមួយប្លង់ដូចគ្នាតែម្តង។

យ៉ាងរូបភាពទាំងនេះ ត្រូវបានហ្វេនៗ​ យកមកប្រៀបធៀប ទៅនឹងសម្រស់អ្នកទាំងពីរ ដែលមានភាពស្រដៀងគ្នាស្ទើរតែ១០០ភាគរយ ក្នុងឈុតរ៉ូបពណ៌ខ្មៅ វាលខ្នង ដែលឈរថតបញ្ឆិតរាង ក្នុងការលេងខ្លួន ចៃដន្យដូចគ្នាបែបនេះសោះ៕ ប្រភព៖ KhmerLoad

សូមទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here