នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងតាមបណ្តាខណ្ឌ មិនរួញរាក្នុងការបំពេញភារកិច្ចឡេីយ ទោះបីជាមេឃកំពុងភ្លៀងខ្យល់ខ្លាំងយ៉ាងណាដ៏ដោយ ។
សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះចាត់ចែងរៀបចំគោលដៅបិទខ្ទប់ ក្នុងតំបន់ក្រហម និងលឿងទុំ តាមសេចក្តីសម្រេចថ្មីរបស់សាលារាជធានីភ្នំពេញ ៕