ពូម៉ៅ នឹកប្រពន្ធកូនពេកគេងមិនលក់ បង្ហេាះសារសុំទេាស ចែដាណា ម្ដងទៀត (មានវីដេអូ)

0
243

កាលពី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកស្រី ទ្រី ដាណា បានប្រកាសក្តែងៗថា “នាងខ្ញុំសូមបញ្ជាក់ជូនសាធារណៈជន ក៏ដូចជាបងប្អូនថាបច្ចុប្បន្ននេះ នាងខ្ញុំ និងឈ្មោះ ហ៊ីង សុបញ្ញារិទ្ធ (ហៅពូម៉ៅ) គឺលែងមានទំនាក់ទំនងគ្នាតទៅទៀតហើយ។

ក្នុងករណីឈ្មោះ ហ៊ីង បញ្ញារិទ្ធ (ហៅពូម៉ៅ) យកឈ្មោះនាងខ្ញុំ ទៅប្រើប្រាស់ ដើម្បីជាផលប្រយោជន៌ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គម ឬបង្ហាញរូបភាពមិនល្អ ក្នុងការសេ​ព​គ្រឿ​ងស្រ​វឹ​ង បំ​ពា​នវិ​ធា​​នការទាំងឡាយ នាងខ្ញុំ សូមធ្វើការបដិសេធចោល ទាំងស្រុង។ ដូច្នេះសូមបងប្អូនកុំមានកាយល់ច្រឡំតទៅទៀត”។

ស្រាប់តែនៅមុននេះបន្តិច នាយប់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ ព្រោះតែនឹក ប្រពន្ធ និងកូនពេក ពូម៉ៅ បានបង្ហោះសារសុំទោសម្តងទៀត រួចនិយាយទំាងរំជួលចិត្តថា “សូមជំរាបសួរបងប្អូន។ ដោយពេលកន្លងមក ខ្ញុំមានកំហុសមួយចំនួន ចំពោះប្រពន្ធជាទីស្រលាញ់ ឆ្លងកាត់ការពិចារណាមួយយៈពេលធំ បានយល់ដឹងកំហុស ទាំងអស់ ច្បាស់លាស់ហើយ ព្រមកែដើម្បីសុភមង្គលគ្រួសារ។ ប្

រពន្ធជាទីស្រលាញ់ សូមអូនលើកលែងទោស ព្រមអភ័យទោស អោយបងជាលើកចុងក្រោយ និងសូមសន្យាថា មិនអោយមានលើកក្រោយទៀតឡើយ។ អត់ពីអូន និងកូន មួយរយៈនេះ បងពិតជាពិបាករស់នៅណាស់ ព្រោះក្នុងចិត្តបង មានតែអូន និងកូនតែមួយគត់។”។ ឃើញបែបនេះ គ្រប់គ្នាសម្តែងក្តីអាណិតពូម៉ៅ យ៉ាងខ្លាំង ហើយក៏បានជូនពរឲ្យ ពូម៉ៅ និងភរិយា ឆាប់បានជួបគ្នាឆាប់ៗខាងមុខនេះផងដែរ។

ខាងក្រោមនេះ ជារូបភាពអនុស្សាវរីយ៍ជាច្រើន ដែលពូម៉ៅ និងចែដាណា ធ្លាប់បានសាងជាមួយគ្នា មើលទៅពោរពេញដោយ ស្នាមញញឹម ស្និតស្នាល និងកក់ក្តៅណាស់ ៖

LEAVE A REPLY

Please enter your comment!
Please enter your name here