យុថ្កាមហាសំពៅចិនបោះទីតាំងក្នុងទន្លេកម្ពុជា

0
32

រជ្ជសម័យម៉េង រាជទូតកម្ពុជាមានការផ្លាស់ប្តូរទស្សនកិច្ចទៅមក ជាញឹកញាប់។ រាជទូតកម្ពុជាបានមកដល់ប្រទេសចិន រហូតដល់២៣លើក ក្នុងនោះសករាជហុងអ៊ូមានចំនួន១៣លើក សករាជយ៉ុងឡឹមានចំនួន ៨លើក និងក្រោយសករាជយ៉ុងឡឹចំនួន២លើក។ ស្របពេលនោះដែរ រជ្ជកាលម៉េង គឺជារជ្ជកាលដែលបច្ចេកវិទ្យាធ្វើទូកនាវារបស់ចិនរីកចម្រើន ដល់កំពូល ហើយនាវិកដ៏ល្បីឈ្មោះរបស់ចិន ឈ្មោះ ចឹងហឺ ធ្លាប់ឆ្លងកាត់ និងឈប់ចតនៅកម្ពុជាជាច្រើនដងនាពេលលោកចេញដើរសមុទ្រម្តងៗ។ លោកបានមានប្រសាសន៍ថា «ប្រទេសកម្ពុជាមានធាតុអាកាសក្តៅ ជាប្រចាំ ស្រូវភោគផលបរិបូរណ៍ យកទឹកសមុទ្ររំងាស់ជាអំបិល ទំនៀមប្រពៃណីច្រើនសំបូរបែប»។ រូបសំណាករបស់លោកត្រូវបាន តម្កល់នៅក្នុងវិហារសាមប៉កុង ជាយក្រុងកំពង់ចាម ខេត្តកំពង់ចាម នាពេលបច្ចុប្បន្ន ហើយទីនោះប្រជាជនទូទៅតែងទៅគោរពបូជា អុជធូបទានជាប្រចាំរហូតរៀងមក សបង្ហាញពីចំណងមិត្តភាពនៃ ប្រជាជាតិទាំងពីរកម្ពុជានិងចិនស្ថិតស្ថេរជាអមតៈ។
គួរបញ្ជាក់ផងដែរថា ចឹងហឺ ត្រូវបានអ្នកស្រាវជ្រាវជាច្រើនអះអាងថាបានធ្វើដំណើរទៅដល់ទ្វីបអាមេរិកមុនការទៅដល់របស់christopher columbus៕

ដោយ បណ្ឌិត ជា មុនីឬទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here