ឆ្កែ ១៥ក្បាលនិងឆ្មាមួយក្បាលត្រូវបានសម្លាប់ចោលដោយសារម្ចាស់កើតកូវិដ-19

0
71

ហាណូយ ៖ សត្វ ឆ្កែ ចំនួន ១៥ ក្បាល និង ឆ្មា មួយ ក្បាល របស់ គ្រួរ សារ ពីរ ដែល ធ្វើដំណើរ ចេញពី ខេត្ត ឡុង អាន ទៅកាន់ ខេត្ត កា ម៉ៅ ត្រូវបាន អាជ្ញាធរ សម្លាប់ និង ដុត ចោល ដើម្បី ជា វិធានការ បង្ការ កូវី ដ ១៩ កាលពី ថ្ងៃ សុក្រ សប្តាហ៍ មុន ។
ផាំ មិញ ហ៊ុង អាយុ ៤៩ ឆ្នាំ បាន អះអាង កាលពី ថ្ងៃអាទិត្យ ថា ឆ្កែ របស់ គាត់ ១៣ ក្បាល ត្រូវ កម្លាំង បង្ការ ជំងឺ កូវី ដ ១៩ ក្នុង ខេត្ត កា ម៉ៅ កំទេច ចោល កាលពី ២ ថ្ងៃមុន ។ ឆ្កែ ៣ ក្បាល ទៀត បូក រួម ទាំង ឆ្មា មួយ ក្បាល ដែល មក តាម គ្រួសារ បងប្អូន លោក ក៏ ជួប វាសនា ដូច គ្នា ។
ហ៊ុង បាន ធ្វើ ជា កម្មករ រៀប ឥដ្ឋ នៅក្នុង ខេត្ត ឡុង អាន ភាគខាងត្បូង ហើយ ក្នុងអំឡុងពេល កូវី ដ ១៩ ផ្ទុះ ខ្លាំង គ្រួសារ លោក ជួប ការលំបាក ដូច្នេះ កាលពី ថ្ងៃ ៨ តុលា លោក បាន ជិះ ម៉ូតូឌុប ប្រពន្ធ និង ឆ្កែ រួម ដំណើរ ជាមួយ គ្រួសារ ប្អូនថ្លៃ ទៅ កាន់ ស្រុកកំណើត នៅ ឃុំ មួយ ក្នុង ខេត្ត កា ម៉ៅ ។
ពេលទៅដល់ កា ម៉ៅ សមាជិក ២ គ្រួសារ នេះ មួយចំនួន ត្រូវបាន ធ្វើតេស្តិ៍ រហ័ស ឃើញ មាន វិជ្ជមាន កូវី ដ ១៩ ដូច្នេះ ដើម្បី កុំអោយ ប្រជាជន ក្នុង មូលដ្ឋាន បារម្ភ មិន សប្បាយចិត្ត អាជ្ញាធរ ឃុំ បានសំរេច កំទេច សត្វ ទាំងនេះ ចោល ។ប្រភពរស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here