គ្មានអ្នកណានឹកស្មានដល់ទេថា ប្រទេសនេះ មានអត្រាស្លាប់ខ្ពស់ជាងគេបំផុត ដោយសារ កូវីដ

0
138

ប្រទេស ប៉េរូ មានអត្រាមរណភាពដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយមានមនុស្សជាង ៦,០០០ នាក់ក្នុងមួយលាននាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ។

យោងតាមតួលេខថ្មីបានបង្ហាញថា មនុស្សប្រហែល ១៩៩,៦៣២ នាក់បានស្លាប់អំឡុងពេលជំងឺរាតត្បាត នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ៣២.៩៧ លាននាក់មួយនេះ។

តួលេខនេះស្ទើរតែស្មើនឹងទ្វេដង បើធៀបទៅនឹងប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតបន្ទាប់ ដែលមានអ្នកស្លាប់ចំនួន ៣,២៥៦ នាក់ក្នុងមួយលាននាក់។

ជំងឺរាតត្បាតបានជះឥទ្ធិពលមិនស្មើភាពគ្នាឡើយ លើប្រទេសផ្សេងៗនៅទូទាំងពិភពលោក ដោយប្រទេសចិន ដែលជាកន្លែងវីរុសផ្ទុះឡើង មានអ្នកស្លាប់ត្រឹមតែ ៣០ នាក់ប៉ុណ្ណោះក្នុងមួយលាននាក់។

បើប្រៀបធៀបទៅ ចក្រភពអង់គ្លេសគឺជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតលំដាប់ទី២៤នៅលើពិភពលោក ដោយមានមនុស្សស្លាប់ចំនួន ២,០៤៧ នាក់ក្នុងមួយលាននាក់ ខណៈសហរដ្ឋអាមេរិកគឺជាប្រទេសទី ២០ មានអ្នកស្លាប់ ២,១៦១ នាក់ក្នុងមួយលាននាក់។

តួលេខខ្ពស់នេះបានកើតឡើង បើទោះបីប្រទេសប៉េរូ កត់ត្រាការឆ្លងត្រឹម ២,១៨២,១០៦ ករណីក៏ដោយ ដែលនេះមានន័យថា វីរុសបានសម្លាប់មនុស្ស ៩,១៤ ភាគរយដែលធ្វើតេស្តវិជ្ជមាននៅក្នុងប្រទេស។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រជាជនប៉េរូប្រមាណ ១២.៣ លាននាក់បានទទួលវ៉ាក់សាំងពេញលេញ ពោលគឺស្មើ ៣៧,៩ ភាគរយនៃប្រជាជនសរុប៕

ប្រភព​ :កម្ពុជាថ្មី

 

LEAVE A REPLY

Please enter your comment!
Please enter your name here