រថយន្តដឹកឥដ្ឋរ យ៊ែរថយក្រោយមិនរួច រអិលទៅមុខបុករះរថយន្ត២គ្រឿង រុឺម៉កម៉ូតូមួយគ្រឿងគាបជាប់គ្នា

0
15

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង បើករយ៊ែរថយក្រោយ ក្នុងបំណងចូលការដ្ឋានសំណង់ តែឡើងទួលមិនរួច បែរជារអិលទៅមុខ ហ្វ្រាំងមិនសុី ជ្រុលបុករុញរថយន្ត PRADO គាប់ជាប់ផ្ទប់រុឺម៉កម៉ូតូ និងបុកប៉ះរថយន្តព្រុសមួយគ្រឿងទៀត រងខួចខាតដំណំ កាលពីវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ១០៥កា ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0493 ដឹកឥដ្ឋពេញរថយន្ត បានបើករយ៊ែរថយក្រោយ ក្នុងគោលបំណងចូលក្នុងការដ្ឋានសំណង់ក្បែរនោះ ក៏ប៉ុន្តែច្រកចូលមានទួល ហើយមានទឹកភក់រអិល ទើបធ្វើឲ្យរថយន្តថយក្រោយមិនរួច បែរជារអិលទៅមុខ ហ្វ្រាំងមិនសុី ក៏ជ្រុលទៅបុកពីទទឹងរថយន្តម៉ាក PRADO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-7476 បើកបរដោយជនជាតិបារាំង ពីជើងទៅត្បូង រុញផ្ទប់គាបជាប់នឹងរុឺម៉កម៉ូតូ ដឹកសម្ភារធ្វើសំណង់របស់កម្មករ កំពុងឈប់ចតស្ងៀមចិញ្ចើមផ្លូវ និងបុកប៉ះរថយន្តមួយគ្រឿងទៀត ម៉ាកព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BI-0804 បើកបរដោយស្ត្រីម្នាក់ ពីត្បូងទៅជើង ជ្រុះដាច់ស្លាកលេខ ត្រូវបានរថយន្តបង្កកិនជាន់ជាប់។

ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ មិនបង្កឲ្យអ្នកណារងរបួសឡើយ គ្រាន់តែខូចខាតសម្ភារ និងធ្វើឲ្យកកស្ទះចរាចរទាំងស្រុង មិនអាចឆ្លងកាត់បាន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន កម្លាំងសន្តិសុខ ជួយអន្តរាគមន៍ សម្រួលចរាចរ រងចាំជំនាញចុះទៅពិនិត្យ ដើម្បីអូសរថយន្តចេញ ឲ្យចរាចរបានឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here