សម្តេចតេជោ ហ៊ុន សែន ចូលវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាច្រើនខែ

0
82

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ ពីសម្តេចបានអាក់ខានលេងកីឡានេះអស់ពេលជាច្រើនខែ ដោយសារមមាញឹកការដឹកនាំប្រយុទ្ធនឹងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពអមដោយសារជាមួយអត្ថន័យយ៉ាងដូច្នេះថា «ចូលវាយកូនគោលឡើងវិញបន្ទាប់ពីខកខាន ជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ.១៩។ ថ្ងៃនេះជាថ្ងៃធ្វើការតែខ្ញុំបែរជាមកវាយកូន គោលទៅវិញ។ សង្ឃឹមថាបងប្អូននឹងមាន ការយោគយល់ព្រោះខ្ញុំធ្វើការពុំមានថ្ងៃ សម្រាកនោះឡើយ។ ព្រឹកនេះពុំមានភ្លៀងធ្លាក់ព្រមពេលដែលឯកសារត្រូវបាន ពិនិត្យនិងចុះហត្ថលេខារួចរាល់ក៍ចេញមក វាយតែម្តងព្រោះកន្លែងវាយនៅជិតផ្ទះ ស្រាប់។ ជូនពរបងប្អូនជនរួមជាតិរួចចាកផុតពីជម្ងឺឆ្លងកូវីដ.១៩តាមរយះវិធានការ៣កុំ៣ការពារ និងការចាក់វ៉ាក់សាំង»៕

LEAVE A REPLY

Please enter your comment!
Please enter your name here