«ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន មកធ្វើការ ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាកំហិត!!»
នេះជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីពេលកន្លងទៅនេះជាពិសេសបានចេញសារលើគណនីហ្វេសបុកផ្លូវការ ជាម ច័ន្ទសោភ័ណ នាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីក្រើនរំលឹកបន្ថែមទៀត។
សូមបងប្អូនពលរដ្ឋមេត្តាជ្រាប និងជួយផ្សព្វផ្សាយបន្តផង ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា ពិសេសក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ៕