ក្តៅៗ អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា បញ្ជា​ឱ្យអ្នក​​គ្រប់គ្រងផលិត​កម្ម​លុបវីដេអូបទ «Are You Ok» ជាបន្ទាន់

0
24

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១នេះ អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា អគ្គនាយក​ក្រុមហ៊ុន​ ឡេង ណាវ៉ាត្រា​ បានបង្ហោះលើបណ្តេញសង្គម ដោយធ្វើការបញ្ជាឱ្យអ្នក​គ្រប់គ្រង របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបញ្ជាយ៉ាងទាន់ហន់បែបនេះ ក្រោយពីបទ are you ok របស់ផលិតកម្ម Galaxy Navatra បានផ្ទុះការរិះគន់យ៉ាងចាស់ដៃពីពី​អ្នក​​គាំទ្រយ៉ាងខ្លាំងទាំងលើ Facebook និង Tiktok ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថា កាលពីថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេកប៊ុក ហាក់មិនពេញចិត្តជាខ្លាំងក្រោយផលិតកម្ម Galaxy Navatra បានទិញសិទ្ធិពីម្ចាស់ដើម Are You Ok? ដែលកំពុងល្បីសុះសាយយ៉ាងខ្លាំងនៅលើបណ្តាញសង្គម TikTok ក្នុងតម្លៃ ១២០០០ ដុល្លារ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបញ្ចេញវីដេអូឈុតខ្លី ក្នុងបទចម្រៀងថ្មីរបស់ តារាចម្រៀងខាងលើដែលជាគ្រាប់ពេជ្រប្រចាំផលិតកម្ម ដែលបង្ហោះនៅលើទំព័រហ្វេកប៊ុកផេក ក៏ទទួលការិះគន់យ៉ាងចាស់ដៃដូចគ្នា ដោយអ្នកខ្លះបានលើកឡើងថា មិនគួរប្រើកាំភ្លើងក្នុងសំលៀកបំពាក់សិស្សសាលានោះទេ គួរតែប្រើវិធីសាស្ដ្រផ្សេងវិញ។ និងអ្នកខ្លះទៀតបានបញ្ចេញយោបល់ថា មិនគួរណាគ្រាន់តែឃ្លីបល្បីលើ TikTok ក៏យកមកផលិតបទចម្រៀងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here