កម្ពុជា ផ្អាកពិធីបុណ្យអុំទូកឆ្នាំនេះ ព្រោះតែកូវីដ

0
99

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចមិនរៀបចំពិធីបុណ្យអុំទូកឡើយនៅឆ្នាំ២០២១នេះ ដោយសារតែបញ្ហារាលដាលនៃជំងឺត្បាតកូវីដ-១៩។ នេះបើតាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ការលើកឡើងបែបនេះរបស់សម្តេច ធ្វើឡើងនៅក្នុងពិធីចូលកាន់តំណែងរបស់អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១តុលា ឆ្នាំ២០២១ ក្នុងនោះ សម្ដេច ស ខេង មានប្រសាសន៍ថា នៅឆ្នាំ២០២១នេះ ក៏ដូចឆ្នាំមុនៗដែរ គឺមិនរៀបចំពិធីបុណ្យអុំទូកឡើយ ដោយសារបញ្ហារាលដាលកូវីដ-១៩។ ទន្ទឹមនោះ សម្តេច ក៏បានជម្រាបដល់ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរៀនរស់នៅតាមបែបថ្មី ជាមួយនឹងកូវីដ-១៩ ពិសេសតាមការណែនាំរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល។

ក្នុងនោះដែរ សម្ដេច ស ខេង បានមានប្រសាសន៍ដូច្នេះថា៖​
យើងចូលដល់ខែតុលា គឺខែ១០ តាមការសម្រេចរបស់រាជរដ្ឋាភិបាល គឺឆ្នាំនេះ យើងមិនបានធ្វើបុណ្យអុំទូក អកអុំបុក ដូចបណ្ដាឆ្នាំមុនៗទេ ដោយបញ្ហាកូវីដ-១៩។

សូមជម្រាបផងដែរថា កន្លងមក រាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីបុណ្យអុំទូករយៈពេល៣ឆ្នាំជាប់គ្នាហើយ ទាំងនៅឆ្នាំ២០១១, ២០១២ និង២០១៣  ក្រោមហេតុផលទឹកជំនន់និងការចូលទិវង្គតរបស់សម្តេចព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា និង នៅ ឆ្នាំ២០១៥ ក៏ត្រូវផ្អាកម្តងទៀត ព្រោះតែទឹកទន្លេរាក់មិនអាចអុំបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here