ឯកឧត្តម ចាយ បូរិន ចុះជំរុញដល់ក្រុមអ្នកច្បាប់ និងភ្នាក់ងារគណបក្ស ពីនីតិវិធីការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ក្នុងក្របខ័ណ្ឌស្រុកចំនួន០៣ ក្នុងខេត្តត្បូងឃ្មុំ

0
69

ត្បូងឃ្មុំៈ រយៈពេល០២ថ្ងៃ នៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណបក្សខេត្តត្បូងឃ្មុំ អញ្ជើញចុះធ្វើបទបង្ហាញ ជំរុញណែនាំពាក់ព័ន្ធនីតិវិធីនៃការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៃការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ និងជំទប់ឃុំ ក្នុងក្របខណ្ឌស្រុកចំនួន០៣ រួមមាន ស្រុកតំបែរ ស្រុកអូររាំងឳ និងស្រុកពញាក្រែក ដែលធ្វើឡើងនៅស្នាក់ការគណបក្សស្រុកនីមួយៗ ។
លោក នាថ រ៉ាវុធ ប្រធានគណបក្សស្រុកតំបែរ , លោក ងួន ប៊ុណ្ណាន ប្រធានគណបក្សស្រុកអូររាំងឳ និងលោក លី សុភាលីន ប្រធានគណបក្សស្រុកពញាក្រែក ក៏បានមានប្រសាសន៍ជម្រាបជូននូវរបាយការណ៍ដូចៗគ្នា ពាក់ព័ន្ធសភាពការណ៍ទូទៅ និងវឌ្ឍនភាព ចំពោះដំណើរការ លើការរៀបចំយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២១ ក្នុងមូលដ្ឋានស្រុក ។
ក្នុងឳកាសនោះ ឯកឧត្តម ចាយ បូរិន បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងធ្វើបទបង្ហាញពីច្បាប់ និងបទបញ្ជានិងនីតិវិធី នានានៃការចុះឈ្មោះនិងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ ។
អ្នកតំណាងរាស្ត្ររូបនេះបានបន្តថា ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្សទាំងអស់ ត្រូវមានក្រមសីលធម៌ត្រឹមត្រូវ ក្នុងការអនុវត្តបំពេញភារកិច្ចរបស់ខ្លួន ដើម្បីលើកកំពស់ការចាត់តាំងអនុវត្តការងារបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ខាងមុខនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។
ឯកឧត្តម ចាយ បូរិន ក៏បានសំណូមពរ ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណៈបក្ស មេឃុំ និងជំទប់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុបញ្ជីបោះឆ្នោតដូចជាអ្នកទើបតែផ្លាស់ប្តូរទីលំនៅអ្នកទើបត្រឡប់ពីសំណាកស្រុកអ្នកគ្មានអតញ្ញាណប័ណ្ណ អ្នកទើបគ្រប់អាយុ ១៨ ឆ្នាំបានទៅចុះឈ្មោះ គ្រប់ៗគ្នាក្នុងរយៈពេលនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២ខែតុលាដល់ថ្ងៃទី៣០ខែវិច្ឆិការឆ្នាំ២០២១ ។
ដោយឃើញថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៥០ថ្ងៃប៉ុណ្ណោះដូច្នេះយើង ត្រូវចូលរួមដោះស្រាយបញ្ហានេះឱ្យទទួលបានជោគជ័យ ក្នុងរយៈពេលចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត តាមការកំណត់របស់ គ.ជ.ប ៕
អាចារ្យលាក់ ១០.១០.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here