កម្លាំងចម្រុះស្រុកក្រូចឆ្មារចុះបង្ក្រាបបទល្មើសនេសាទបានមួយចំនួនធំ

0
341

ខេត្តត្បូងឃ្មុំៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទក្នុងស្រុកក្រូចឆ្មារ ដែលដឹកដោយលោក វ៉ែន ឈុនហួតអភិបាលរងស្រុកក្រូចឆ្មារ នៅក្នុងភូមិសាស្ត្រដែនប្រតិបត្តិការ របស់ខ្លួន បានមួួយចំនួនធំ ។

លោក វ៉ែន ឈុនហួត បានបញ្ជាក់ឲ្យដឹងថា កម្លាំង ទទួលបានលទ្ធផលមានដូចខាងក្រោម .ចំនុចឃុំព្រែកអាជីឃាត់បានលូស្បៃមុងចំនួន=០១មាត់រួមផ្សំដោយរបាំងស្បៃមុងប្រមាណ៩៥មនឹងបង្គោលចំរឹងចំនួន១៥ដើមចាក់លែងកូនត្រីចំនួន២០គីឡូក្រាមស្មើ(០១ករណី) ។

បន្ទាប់មកក្រុមការងារបានចុះមកបង្រ្កាបនៅចំនុចឃុំក្រូចឆ្មារដោយឃាត់ចាប់បានលូស្បៃមុងបានចំនួន០៥មាត់រួមផ្សំដោយរបាំងស្បៃមុងប្រមាណ៥៤៩មបង្កោលចំរឹងចំនួន៧៨ដើម ចាក់លែងត្រីចំនួនប្រមាណ៧៩គីឡូក្រាមស្មើ (០១ករណី) ។


លោក អភិបាលរងបានបញ្ជាក់ទៀតថា នៅថ្ងៃរសៀលនេះផងដែរក្រុមការងារយើងបានបន្តដំណើរមកដល់ចំនុចឃុំទួលស្នួលបានធ្វើការបង្រ្កាបបានលូស្បៃមុងចំនួន៤៥មាត់ របាំងស្បៃមុងប្រវែងប្រមាណ៣១៣៨ម បង្កោលចំរឹងចំនួន៤៥៨ដើម ចាក់លែងកូនត្រីប្រមាណ១៧៥គីឡូក្រាម (ស្មើ០១ករណី)
សរុប០៣ករណី ។


សូមបញ្ជាក់ជូនលោកប្រធានជ្រាបថាចំពោះវត្ថុតាងត្រូវបានដឹកមកសាលាស្រុកបានតែចំនួន១៦មាត់ទេ ក្រៅពីនោះក្រុមការងារសំរេចបំផ្លាញចោលនឹងកន្លែងដោយកាណូតតូចមិនអាចដាក់អស់ ។
អាស្រ័យដូចបានជំរាបជូនខាងលើសូមលោកប្រធានមេត្តាជ្រាបជូនជរបាយការណ៍ ៕
អាចារ្យលាក់ ១០.១០.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here