បុណ្យភ្ជុំបិណ្ឌនេះ មានតែភ្ញៀវជាតិ ដើរលេងកំសាន្ត មិនមានភ្ញៀវទេសចរណ៍អន្តរជាតិដើរកំសាន្តទេ

0
16

ខេត្តត្បូងឃ្មុំៈ ភ្ញៀវទេសចរណ៍នៅក្នុងខេត្តត្បូងឃ្មុំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១
មានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សរុបប្រមាណ១២,៩១៣នាក់ ស្រី៦,៥២១នាក់ គ្មានភ្ញៀវបរទេសនោះទេ ។


លោក អឿន រឹទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ឲ្យដឹងថា ក្នុងនោះផងដែរមន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយ នូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ ៣កុំ
បានផ្សព្វផ្សាយសារាចរលេខ០៧ សរ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩

ការផ្សព្វផ្សាយ ដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍
បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន ។


បានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ថ្ងៃនេះរដ្ឋបាលខេត្ត ដែលដឹកនាំដោយឯកឧត្តមអភិបាលរង

ជាមួយនឹងមន្ទីរទេសចរណ៍សហការជាមួយនឹងរដ្ឋបាលស្រុក ជាមួយនិងកងកម្លាំងប្រដាប់អាវុធបានចុះបិទនៅរមណីយដ្ឋានអភិវឌ្ឍអន្លង់ជ្រៃ នៅថ្ងៃនេះ ។ មន្ទីរទេសចរណ៍ក៏បានសហការជាមួយរដ្ឋបាលខេត្តទៅពិនិត្យនៅតាមតំបន់រមណីយដ្ឋាននានាផងដែរ ៕
អាចារ្យ លាក់

 

LEAVE A REPLY

Please enter your comment!
Please enter your name here