ពីនេះ ពីនោះ..រឿងពិតរបស់សត្វដែលលោកអ្នកមិនធ្លាប់បានដឹង !

0
141

១. ស្រមោចជាសត្វដែលស្គាល់ខ្លួនវាពេលឆ្លុះកញ្ចក់ ( សត្វច្រើនណាស់រមែងសម្គាល់រូបវានៅក្នុងកញ្ចក់ថាជាសត្វផ្សេងមួយទៀត ) ។ អ្នកស្រាវជ្រាវបានគូសគំនូសពណ៌ខៀវនៅលើក្បាលស្រមោច ហើយ យកវាទៅដាក់នៅមុខកញ្ចក់ ។ ក្នុងស្រមោច ២៤ ដែលគេបានធ្វើការសាកល្បង ស្រមោច ២៣ បានប្រឹងត្រដុសលុបពណ៌នៅលើក្បាលវា ។

២. នៅរដ្ឋ Florida សហរដ្ឋអាមេរិក គេសម្គាល់ឃើញថា នៅពេលដែលក្រពើ ហែលជួបជ្រូកទឹក ( Manatee ឬ Sea Cow ) ក្រពើតែងទុកអោយជ្រូកទឹកទៅមុនជានិច្ច ទោះជាក្រពើនោះធំយ៉ាងណាក្តី ។ គេមិនអាចពន្យល់បានពីអាការៈនេះបាននៅឡើយទេ ។

៣. ហង្ស ( Swan ) មានគូតែមួយទេ បើដៃគូមួយស្លាប់ ដៃគូមួយទៀតនឹងស្លាប់តាមដែរ ព្រោះទុក្ខព្រួយ ។

៤. រំពេសមុទ្ទ (Seagull) ដែលអាចផឹកទាំងទឹកសាប ទាំងទឹកសមុទ្ទ ។ នៅពេលដែលវាផឹកទឹកប្រៃ វាចម្រាញ់ជាតិអំបិលបញ្ចេញតាមច្រមុះវាវិញ ។

៥. នៅក្នុងសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗមានសត្វស្លាបប្រហែល ១០០០ លានក្បាលដែលស្លាប់ព្រោះហើរបុកនឹងកញ្ចក់ ។

៦. នៅឆ្នាំ ២០១៦ ក្រុមហ៊ុនសៀក Ringling Barnum & Bailey Circus បានដាក់ដំរីទាំងអស់របស់ខ្លួនអោយចូលនិវត្តន៍ ។ បច្ចុប្បន្ន ដំរីទាំងនេះត្រូវបានថែរក្សានៅក្នុងមណ្ឌលអភិរក្សដំរី ព្រមទាំងបានជួយសម្រួលដល់ការស្រាវជ្រាវរោគមហារីកទៀតផង ដោយថាដំរីមាន សែនពិសេស P35 ( P35 Gene ) ដែលជាសែនសំរាប់កម្ចាត់រោគមហារីក ។

៧. បើសិនជាឆ្មាសម្លឹងអ្នកចំ ហើយព្រិចភ្នែកយឺតៗ នោះគឺវាចង់ប្រាប់អ្នកថាវាស្រលាញ់អ្នក ។

៨. លោក Scott Bobeck ជា Vertebrate Ecologist នៅមហាវិទ្យាល័យ Dickinson រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានបង្ហាញអោយឃើញថា ពស់ថ្លាន់មិនមែនសម្លាប់ដោយរឹតអោយដាច់ដង្ហើមនោះទេ តែតាមពិតទៅវារឹតដោយសង្កត់ទៅលើប្រព័ន្ធឈាមរត់ដែលផ្តាច់ចរន្តឈាមនៅក្នុងខ្លួនសត្វដែលវារឹតនោះហើយបណ្តាលអោយសរីរាង្គកាយទាំងមូលលែងដំណើរការ ។

៩. Dolphin មានក្រពះ ២ : មួយសម្រាប់ស្តុកចំណី មួយសម្រាប់រំលាយចំណី ។

១០. ឆ្កែមាឌធំ រមែងឆាប់ចាស់ និង ឆាប់ស្លាប់ជាងឆ្កែមាឌតូច ។ គេមិនទាន់រកឃើញថាមកពីហេតុអ្វីទេ ។

ដកស្រង់ពីសៀវភៅ 1100 Crazy Fun & Random Facts

LEAVE A REPLY

Please enter your comment!
Please enter your name here