លោកRobert Davis នាយកធំនៃក្រុមហ៊ុនMerkបានអះអាងកាលពីថ្ងៃចន្ទថាក្រុមហ៊ុនMerkមានផែនការផលិតឧសថ«molnupiravir»ថ្នាំព្យា បាលកូវីដអោយបានចំនួន១០លានឈុតត្រឹមដំណាច់ឆ្នាំនេះ។
ក្នុងនេះ សហរដ្ឋអាមេរិចជាអតិថិជនមុនគេ បានកំម្មង់ទិញថ្នាំនេះចំនួន
១,៧លានឈុត ដោយតម្លៃក្នុងមួយឈុត៧០០ដុល្លារអាមេរិច។
ការព្យាបាលជំងឹកូវីដ ដោយថ្នាំ«molnupiravir»នេះ គឺត្រូវប្រើមួយឈុត ដែលមាន៤០គ្រាប់ លេប៥ថ្ងៃជាប់គ្នា ដោយមួយថ្ងៃលេប8គ្រាប់ គឺព្រឹក៤ល្ងាច៤គ្រាប់៕