វាសនាមើលមិនឃើញ! តារាស្រីពីរដួងនេះ ធ្លាប់តែហាយសូ តែឥឡូវធ្លាក់ខ្លួន ១៨០ ដឺក្រេ

0
389

រាជធានីភ្នំពេញ៖ ពិតណាស់ ជីវិតមនុស្សយើងមិនទៀង ហើយក៏មើលមិនឃើញថា មានអ្វីដែលនឹងកើតឡើងនាពេលអនាគតនោះដែរ ក្នុងនោះ មានតារាពីរដួង ដែលធ្លាប់តែមានជីវិតហ៊ឺហារ ហាយសូ ស៊ីវីល័យ និងស្គាល់តែភាពសប្បាយរីករាយ និង ពន្លឺភ្លើងពណ៍ ពោលគឺ តារាស៊ិចស៊ី សេង សូណា និង តារាកំប្លែង រ៉េន សុធារី ហៅនាងឃ្មឹប។តារាស៊ិចស៊ី សេង សូណា គឺជាអតីតតារាសម្តែងមួយរូបធ្លាប់តែមានជីវិតស្រស់បំព្រង តែពេលនេះ រូបនាងបែរជាធ្លាក់មានជំងឺច្រើនមុខរួមរឹត ហើយថែមទាំងឆ្លងកូវីដ១៩ បូកផ្សំជាមួយជីវភាពក៏ខ្វះមុខខ្វះក្រោយ ដល់ថ្នាក់រូបនាង ហ៊ានទម្លាយ ហើយដង្ហើយហៅសុំជំនួយនៅលើបណ្តាញសង្គមថែមទៀត។

ក្នុងនោះដែរ បើតាមការបញ្ជាក់របស់នាង បានឱ្យដឹងថា ចាប់តាំងពីនាងថត រឿង ចុង ក្រោយ ដោយ ការ សិច ស៊ីជ្រុល និង មានការណែនាំ កែខ្លួន មក នាង អត់ មាន ខាង ណា ហៅ ថត ទៀតទេ សូ ម្បី ស្ព៉ត ថត ខារ៉ាអូខេ រឿង ផ្សេង គឺ ដាច់ ឈឹង ឆ្នាំគ្មាន ចំណូលអ្វី ក្រៅពី ចំណាយ ក្នុងនោះ តារាស្រីរូបនេះ បាន សារភាព ថា នាងមិន មានផ្ទះ សម្បែង ក្នុង ក្រុងភ្នំពេញ ទេ ពោលជួល ផ្ទះ គេ ស្នាក់ នៅ រហូត មក នាងបានបដិសេធចំពោះការចោទថា នាង លង់ខ្លួន ចាញ់បោក ប្រុស ឈ្មោល លេងល្បែងមិន មាន ឡើយ  

ហើយពេលនេះ តារាស៊ិចស៊ី សេង សូណា សុំអំពាវនាវសប្បុរសធម៍ជួយនាងយកតែបុណ្យ ដោយជួយសង់ឱ្យនាង នូវ ផ្ទះ ប្រក់សង្ក័ សី តូច មួយ ម៉ែត្រ បួន ជ្រុង នៅ ជ្រក កុំ ដើរ ជួល គេ

ចំណែកឯ តារាស្រីមួយរូបទៀត គឺជាអតីតតារាកំប្លែងក្នុងក្រុមជាមួយ នាយកុយ គឺ អ្នកនាង រ៉េន សុធារី ហៅនាងឃ្មឹប ដែលបច្ចុប្បន្ននេះ អតីតតារាកំប្លែងរូបនេះ តាមព័ត៍មានថ្មីៗនេះ នាងប្រកបចិញ្ចឹមជីវិតជាសន្តិសុខ ហើយកន្លងមក ក៏មានបញ្ហា គេមិនបើកលុយឱ្យផងដែរ ក្រោមហេតុផលថា នាង និងស្វាមីជាសន្តិសុខដូចគ្នា ធ្វើការមិនបានល្អ។

សូមរំលឹកផងដែរថា នាងឃ្មឹប ធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងករណីគ្រឿងញៀន ហើយក៏ធ្លាប់ជាប់គុក និងចុងក្រោយនេះ រូបនាងក៏បានកែប្រែខ្លួនកសាងជីវិតសារជាថ្មី ដោយមកប្រកបរបរជាសន្តិសុខយាមកាម ជាមួយស្វាមីវ័យក្មេងរបស់នាង យាមនៅផ្សារសេប៉េសេដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here