ភ្នំពេញៈ ធ្លាយ រឿងអាស្រូវ របស់ ប្រធាន នាយក រដ្ឋបាល និង បុគ្គលិក នៃ ក្រសួង អភិវឌ្ឍន៍ និង ជនបទ កាត់លុយ ប្រាក់ខែ បុគ្គលិក ។ ដោយសារតែ ទ្រាំ មិនបាន ចំពោះ អំពើពុករលួយ នេះ មាន មន្ត្រី បាន ចូលទៅ ខម មិន នៅក្នុង ផេ ក ហ្វេ ស ប៊ុ ក របស់ សម្តេច ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួងមហាផ្ទៃ ដោយបាន រៀបរាប់ អំពី រឿង មិន ប្រក្រតី របស់ ប្រធាន បុគ្គលិក កាត់លុយ ប្រាក់ខែ បុគ្គលិក ៥០ ភាគរយ និង បាន សំណូមពរ សូម ឲ្យ សម្តេច ក្រឡាហោម ជួយ រក យុត្តិធម៌ ។ ប៉ុន្តែ ចំពោះ រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ និង ជនបទ បាន បដិសេធថា មិនមាន ករណីនេះ ទេ ។
គណនី ហ្វេ ស ប៊ុ ក ឈ្មោះ Danich Sam បាន ចូលទៅ ខម មិន នៅក្នុង ផេ ក ហ្វេ ស ប៊ុ ក សម្តេច ក្រឡាហោម ស ខេង យ៉ាង ដូច្នេះ ថា “ សម្ដេច ជាទីគោរព នាង ខ្ញុំ មាន ចម្ងល់ សុំ សួរ ទៅ សម្ដេច ជួយ ពិចារណា តាម ការគួរ ។ តើ នៅតាម ក្រសួង ធ្វើការ រដ្ឋ រាល់ ប្រាក់ខែ បុគ្គលិក ត្រូវ កាត់ ៥០ ភាគរយ ចំនួន ពីរ ខែ នៃ ចំនួន ទឹកប្រាក់ នៃ ប្រាក់ខែ ឱ្យទៅ ក្រសួង សេដ្ឋកិច្ច ដែរ មែន ឬទេ ? ព្រោះ រឿងនេះ បានកើត ឡើងលើ បងប្រុស របស់ខ្ញុំ ផ្ទាល់ គាត់ ធ្វើការ នៅ ក្រសួង អភិវឌ្ឍន៍ និង ជនបទ តែ ប្រធាន បុ គ្គិក បានទាមទារ ឱ្យ គាត់ វេរ ប្រាក់ ចំនួន ៥០ ភាគរយ នៃ ប្រាក់ខែ របស់គាត់ ដោយបាន លើកឡើងថា គាត់ ត្រូវ កាត់ ប្រាក់ខែ ៥០ ភាគរយ ស្មើនឹង ចំនួន ៩០០ ដុល្លារ ក្នុង មួយខែ ឱ្យទៅ ក្រសួង សេដ្ឋកិច្ច ចំនួន ពីរ ខែ ។ បន្ទាប់ ចូល ខែ ទី ៣ កាត់ តែ ៣០០ ដុល្លារ ទេ រហូត ផុត កុងត្រា ។
សូមបញ្ជាក់ៈ ប្រាក់ខែ គាត់ ១.៨០០ ដុល្លារ ក្នុង មួយខែ ពេល ស៊ី ញ៉េ ក្នុង កុងត្រា ហើយ រាល់ ខែ ធនាគារ នៃ ម្ចាស់ជំនួយ បាន វេរ ប្រាក់ ចូល កុង គាត់ ១.៨០០ ដុល្លារ ដែលជា ប្រាក់ខែ របស់គាត់ ដែល បាន យល់ព្រម ក្នុង កុងត្រា តែ ជា អកុសល ប្រាក់ខែ ១.៨០០ ដុល្លារ នោះ ត្រូវបាន ប្រធាន បុគ្គលិក តេ មក បញ្ជា ឱ្យ គាត់ ដក លុយ ៩០០ ដុល្លារ ឱ្យទៅ បញ្ជី គណនេយ្យ ក្រួ ង សេដ្ឋកិច្ច ដែល វា ជា ប្រាក់ខែ ញើស ឈាម របស់គាត់ សុទ្ធសាធ បែរ ជាមាន បញ្ហា បែបនេះ កើតឡើង មកលើ គាត់ ហើយ គាត់ ថា រឿងនេះ បានកើត ឡើងលើ បុគ្គលិក គ្រប់គ្នា នៅក្នុង ក្រសួង អភិវឌ្ឍន៍ និង ជនបទ ។ សូម សម្ដេច ជួយ ស្វែង ប្រភព ផង ថា នេះ ជា រឿង ពិត ឬមួយ យ៉ាងណា ? វា ពិតជា អំពើ អយុត្តិធម៌ និង អំពើពុករលួយ យ៉ាងធ្ងន់ធ្ងរ ណាស់ ព្រោះ រឿង អយុត្តិធម៌ កើតឡើង មិន ឈប់ឈរ ហើយ មិន មានការ ក្រែ ប្រែ អំពើពុករលួយ បឺត ឈាម ពលរដ្ឋ ក្រោម ពួក មន្ត្រី មួយចំនួន ” ។
ជាការ ឆ្លើយតប សម្តេច ក្រឡាហោម ស ខេង បាន បញ្ជាក់ថា “ ក្រុមការងារ ហ្វេ ស ប៊ុ ក សម្ដេច ក្រឡាហោម ស ខេង យល់ឃើញថា ករណីនេះ ស្ថិតក្រោម ដែន សមត្ថកិច្ច របស់ ក្រសួង អភិវឌ្ឍន៍ជនបទ ដូច្នេះ សូម ម្ចាស់ គណនី Danich Sam គួរ បញ្ជូន ករណីនេះ ទៅ ក្រសួង អភិវឌ្ឍន៍ជនបទ ដើម្បី ធ្វើការ ពិនិត្យ និង ដោះស្រាយ ។ ក្រុមការងារ ហ្វេ ស ប៊ុ ក សម្ដេច ក្រឡាហោម ស ខេង សូម ជម្រាបជូន ថា ក្រុមការងារ ទទួល ពិនិត្យ សំណូមពរ របស់ ប្រជាពលរដ្ឋ តែ ក្នុង ដែន សមត្ថកិច្ច របស់ ក្រសួងមហាផ្ទៃ ប៉ុណ្ណោះ ” ។
ចំណែក លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ និង ជនបទ បានបញ្ជាក់ ប្រាប់ រស្មី កម្ពុជា នៅ ល្ងាច ថ្ងៃទី ២ ខែតុលា នេះ ថា មិនមាន ករណី ដូចជា ការចោទប្រកាន់ ខា ង នេះ ទេ ។ លោក បញ្ជាក់ថា “ គ្មានទេ គ្មាន ផង អត់ មាន កើតឡើង ករណី នឹង ផង ”៕