នេនមួយអង្គ គង់នៅក្នុងវត្តមួយ នៅខេត្តព្រះវិហារ មានទេពកោសល្យប្រើប៊ិកតែមួយមុខគូររូបបានស្អាតឥតខ្ចោះ

0
220

នៅលើទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា ខៀវ វាង Page បានបង្ហោះរូបគំនូរជាច្រើនសន្លឹក ដែលឆ្លុះបញ្ចាំងឲ្យឃើញពីទេពកោសល្យដ៏ប៉ិនប្រសប់របស់សាមណេរវ័យក្មេងមួយអង្គ។យោងតាមទំព័រហ្វេសប៊ុកខាងលើបានឲ្យដឹងថាគំនូរដ៏ស្រស់ស្អាតរស់រវើកដូចស្ទើរ១០០%នេះគឺកើតចេញពីស្នាដៃដ៏ប៉ិនប្រសប់និងពូកែរបស់សាមណេរវ័យក្មេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយអង្គព្រះនាម គង់ វីរៈ ជាសមណសិស្សសិក្សាក្នុងពុទ្ធិកបឋមសិក្សា វត្តទួលអណ្ដែត ស្ថិតក្នុង ភូមិសង្គមថ្មី ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពិតជាមានទេព្យកោសល្យខ្ពស់ ក្នុងការឆ្លាក់រូប គូរគំនូរ ក៏ដូចជាអក្សរសាស្ត្រខ្មែរ បានស្រស់ស្អាតខ្លាំងណាស់។គំនូរយ៉ាងស្រស់ស្អាត ដែលគូរដោយប៊ិកពណ៌ខៀវរបស់ សាមណេរ គង់ វីរៈ គឺបង្ហាញពី សិល្បៈបុរាណខ្មែរ មានទំរង់ផ្សេងៗគ្នា ដូចជារូប ព្រះពុទ្ធផ្ទុំ រូបយក្ស រូបអប្សរា ទេព្យអប្សរ ជាដើម ពិសេសសាមណេអង្គនេះ ក៏មានសមត្ថភាពគូររូបមនុស្ស និងសសេរអក្សរបានយ៉ាងស្អាតផងដែរ។សូមបញ្ជាក់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានគេបង្ហោះ និងចែកចាយរូបភាពរបស់សាមណេរវ័យក្មេងមួយអង្គ ដ៏មានទេពកោសល្យរូបនេះកំពុងគង់គូររូប លើបណ្តាញសង្គមហ្វេសប៊ុកមក ព្រះអង្គត្រូវបានគេកោតសរសើរ និងចាត់ទុកថាជាគ្រាប់ពេជ្រ ដែលពោរពេញដោយទេពកោសល្យម្នាក់ដ៏គួរឲ្យកោតសរសើរ និងបានជម្រុញឲ្យមានការលើកទឹកចិត្តខ្ពស់ដល់ព្រះអង្គបានបន្ត សិក្សាស្វែងយល់បន្ថែមពីវិស័យសិល្បៈគំនូរនេះ កុំឲ្យទេពកោសល្យកប់បាត់ ថ្ងៃណាមួយព្រះអង្គ អាចក្លាយជាស្ថាបនិកវត្តអារាមដ៏មានវិជ្ជាជីវមួយអង្គ សម្រាប់សង្គមជាតិយើង៕ ប្រភព៖Sabay News

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here