មើលរួច អួលដើម.ក តាម ! នេះជាបណ្តំចុងក្រោយ របស់ សែម សង្វាត ដោយប្រាប់កូនៗ និងបងស្រី ថា “បើគាត់ឈឺលើកក្រោយ មិនបាច់យកទៅពេទ្យទេ ព្រោះលុយយើងអស់ហើយ ព្រោះគាត់ដឹងខ្លួនគាត់ដែរថា…” (មានវីដេអូ)

0
239

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ មហាជនមិនតិចនាក់ទេ សម្តែងក្តីរ​ន្ធ​ត់ចិត្ត និងសោកស្តាយ យ៉ាងខ្លាំង ពេលទទួលដំណឹងថា អតីតារាចម្រៀង​ ​នៃ​ក្រុម EV លោក សែម សង្វាត បានលា​ចា​កលោកនេះបាត់ទៅហើយ។

សពរបស់ លោក សែម សង្វាត បានតម្កល់ធ្វើបុណ្យនៅវត្ត ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានបូ​​ជារួចហើយ នារសៀលម៉ោង ៣ ម្សិលម៉ិញនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែខ្លោចចិត្ត និងអាណិតបំផុតនោះ ពេលដឹងបណ្តំចុងក្រោយរបស់ សែម សង្វាត ដោយតែងតែប្រាប់ កូនៗ ថា “នៅពេលដែលគាត់ឈឺ មិនបាច់យកគាត់ទៅពេទ្យទេ ព្រោះលុយយើងអស់ហើយ ព្រោះគាត់ដឹងខ្លួនគាត់ដែរថាទៅមុខទៅក្រោយក៏លែងបាននៅត្រឹមហ្នឹង បើគាត់ឈឺលើកក្រោយមិនបាច់យកទៅពេទ្យទេ ឲ្យគាត់នៅទៅ…”

បងស្រី របស់ លោក សែម សង្វាត បានបន្ថែមថា “3ថ្ងៃនេះចាប់ផ្តើមខ្លាំងហ្មង ហើយអត់ឲ្យយកទៅពេទ្យទេ អង្វរអើយអង្វរ ទោះអត់លុយយ៉ាងណាក៏ដោយ កូនលក់ម៉ូតូយកទៅមើល យកលុយលក់ផ្លែឈើបាន យកទៅជូនពេទ្យ ទិញថ្នាំ អត់មានលុយទេ អត់ព្រមទៅទេ អង្វរខ្លាំងណាស់បានទៅហ្នឹង,

អាណិតប្អូនអត់ទារមកពេទ្យទេ អត់លុយ ប្រាប់កូនថាអត់លុយ អត់មែន មកហ្នឹងមានតែ ៣០ម៉ឺនទេ យកលុយផ្លែឈើមកទៀត លក់បានអ៊ីចឹងមក យកលុយមកពេទ្យ លក់បានយកលុយមកពេទ្យ ដល់ពេលអ៊ីចឹងទៅអស់ដើមទិញផ្លែឈើទៀត អស់ដើមអ៊ីចឹងទៅខ្ចីគេទៀត,,,”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់កិច្ចសម្ភាសន៍ពិសេស រវាងលោក អ៊ីម ជីវ៉ា ជាមួយ កូនប្រុស និងបងស្រី របស់ លោក សែម សង្វាត ទំាងអស់គ្នា ៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here