នេះរូបភាពដ៏កម្ររបស់ ប្រាសាទអង្គរវត្ត ពេលដែល ចាប់ផ្ដើមជួសជុលលើកដំបូង,ស្រណោះណាស់!(មានវីដេអូ)

0
29

សៀមរាប៖ ប្រាសាទអង្គរវត្ត ឬនគរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប នៃខេត្ត

សៀមរាប ដែលមានចម្ងាយ៧គីឡូម៉ែត្រពីទីរួមខេត្ត។ អង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជា

មជ្ឈមណ្ឌលសាសនាដ៏ធំបំផុតនៅក្នុងលោក។

អង្គរ ដែលមានឈ្មោះដើមថា បរមវិស្ណុលោក ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជា

ស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទ

នេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានី យសោធរបុរៈជាតំណាងឱ្យភ្នំសុ

មេរុ។ ប្រាសាទអង្គរវត្តកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។

ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរ វាគឺជាប្រាសាទតែមួយគត់ដែលបាន

បន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដំបូងព្រហ្មញ្ញ

សាសនាបូជាដល់ព្រះវិស្ណុ រហូតដល់សម័យក្រោយមក បានប្រែក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនា

និងជានិមិត្តរូបនៃប្រទេសកម្ពុជា។

បើទោះជាអង្គរ ជាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ និងរឹងមាំគង់វង្សជាងគេ បើធៀបនឹងប្រាង្គប្រាសាទផ្សេងៗ

ក៏ដោយ ក៏ប្រាសាទនេះ ត្រូវបានជួសជុលថែទាំជាច្រើនលើកច្រើនសារពិសេសនៅសម័យលង្វែក,

សម័យអាណានិគមបារាំង និងសម័យបច្ចុប្បន្ន។

ក្នុងអត្ថបទនេះយើងនឹងបង្ហាញពីសកម្មភាពការជួសជុលប្រាសាទអង្គរវត្ត និង ប្រាសាទដទៃនៅអង្គរធំ

នាសម័យអាណានិគមបារាំង អំឡុងទសវត្សឆ្នាំ១៩១០ ដោយប្រជាជនខ្មែរ ជាមួយក្រុមស្រាវជ្រាវ

ប្រវត្តិសាស្ត្រជនជាតិបារាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here