កាលពីខែមិថុនាលោកម៉ាក្រុងត្រូវបានគេទះកំភ្លៀងម្តងពេលធ្វើទស្សនកិច្ចនៅភូមិភាគអាគ្នេយ៍បារាំងតំបន់ Drome ក្នុងភូមិ Tain-l’Hermitage។ ថ្មីៗនេះលោក Macron សឹងធ្លាក់ពីលើកៅអីដោយសារអូស្ត្រាលីបានលប់ចោលកិច្ចសន្យាឈប់ទិញនាវាមុជទឹកបារាំង១២គ្រឿងហើយបែរទៅទិញរបស់អាមេរិកវិញដែលធ្វើអោយបារាំងខាតអស់ប្រមាណ៦៦ពាន់លានដុល្លារ។ កាលពីថ្ងៃចន្ទ័នេះក្នុងពេលធ្វើទស្សនកិច្ចនៅពិពណ៌ចំណីអាហារមួយនៅទីក្រុងលីយ៉ុងគាត់ត្រូវបានគេគប់ពងមាន់មកលើស្មាទៀត។ តែលោក Macron មិនបានភ្ញាក់ផ្អើលទ្បើយ គាត់បានពោលយ៉ាងធម្មតាថា:” បើគាត់មានការអីចង់និយាយ គាត់អាចមកជួបខ្ញុំបាន” នៅពេលដែលអង្គរក្សគាត់បណ្តើរអ្នកគប់ពងមាន់នោះចេញទៅ៕