ឯកឧត្តម វ៉ាត់ ចំរើនពន្យល់អ្វីខ្លះចំពោះសិក្ខាកាមក្នុងវគ្គរដ្ឋបាលកីឡា នៅខេត្តតាកែវ

0
63

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមបិទវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡាសម្រាប់មន្ត្រីថ្នាក់ដឹកនាំកីឡាគ្រូអប់រំកាយនិងកីឡានៅខេត្តតាកែវតាមប្រព័ន្ធបច្ចេកវិទ្យាZoomដែលបានបញ្ចប់នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១បានពន្យល់ពីគុណតម្លៃរបស់អូឡាំពិកចំពោះសិក្ខាកាមថាមាន៣នោះគឺមិត្តភាព ការគោរព និង ស្វែងរកឧត្តមភាព ។
គ្របចមណុចទាំងអស់ឯកឧត្តមមិនត្រឹមតែពន្យល់នោះទេតែថែមទាំងផ្ដល់ឧិកាសឲ្យសិក្ខាកាមទាំងអស់ដែលនៅមានចម្ងល់អាច
សាកសួរចំពោះឯកឧត្តមបានទៀតផង ។

ជាមួយគ្នានើឯកឧត្តមក៏បានបង្ហាញពីបាវចនារបស់អូឡាំពិកអន្តរជាតិដែលមាន៣នោះគឺខ្ពស់ជាង
លឿនជាង និង ខ្លាំងជាង ។
បើតតាម លោក ឯម ហៀង ប្រធានគណៈគ្រប់គ្រងវគ្គសិក្សា នៃ NOCC បានឲ្យដឹងថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការប្រចាំឆ្នាំ២០២១នេះ និងជាវគ្គទី២ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ កន្លងមកថ្មីៗនេះ និងបន្តទៅ២ខេត្តទៀត គឺខេត្តកែប និងខេត្តរតនគីរី។វគ្គរដ្ឋបាលកីឡានៅខេត្តតាកែវនេះមានសិក្ខាកាមចូលរួមចំនួន២៥នាក់ ដោយសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា Zoom ដោយមានរយៈពេល៤ថ្ងៃ ។
ឯកឧត្តម វ៉ាត់ ចំរើន ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់សិក្សារបស់លោកគ្រូអ្នកគ្រូ។ ឯកឧត្តមពិតជារីករាយ ដែលបានជួបជុំជាមូយលោកគ្រូអ្នកគ្រូក្នុងការចែករំលែកនូវអ្វីដែលជាបទពិសោធហើយនេះជាការសិក្សារៀនសូត្រស្វែងយល់ពីចំណេះដឹងថ្មីៗបន្ថែមនៅក្នុងតំណែងវិជ្ជាជីវៈរបស់យើងដើម្បីចែករំលែកទៅវិញទៅមក។
ឯកឧត្តមសង្កត់ធ្ងន់ថានៅលើលោកយើងនេះគ្មានអ្វីប្រសើរជាងការចែករំលែកនៃការអប់រំនេះទេ ដែលធ្វើឲ្យយើងចេះគោរពគ្នា មានសីលធម៌ មានគោលការណ៍ ចេះរស់នៅសុខដុមរមនាជាមួយគ្នា។ ការអប់រំ គឺជាការសំខាន់ណាស់ សម្រាប់សង្គមជាតិរបស់យើង ដើម្បីឲ្យសង្គមយើងក្លាយជាសង្គមស៊ីវិល័យ មានភាពថ្លៃថ្នូរ មានចរិតលក្ខណៈល្អ។ យើងត្រូវចេះរួបរួមគ្នា ស្រឡាញ់គ្នា ចេះស្រឡាញ់គ្នាចេះអត់ឱនឲ្យគ្នា ដែលការចេះអត់ឱនឲ្យគ្នានេះហើយនឹងប្រែក្លាយបញ្ហាធំមកបញ្ហាតូច ហើយពីបញ្ហាតូចមកជាគ្មានបញ្ហា។ ដូច្នេះទាំងអស់នេះហើយ គឺជាគោលការណ៍នៃមនុស្សជាតិ និងសង្គមរបស់យើង ហើយកីឡាគឺជាជីវិតរបស់យើងម្នាក់ៗ»។


ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា ក្រោយពីបញ្ចប់វគ្គនេះទៅ សិក្ខាកាមនឹងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចុះហត្ថលេខាដោយប្រធានគណៈកម្មធិកាអូឡាំពិកអន្តរជាតិ (IOC) ក៏ដូចជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន ដែលមានតម្លៃជាសកល ដែលសិក្ខាកាមទាំអស់បានឆ្លងកាត់វគ្គសិក្សាកម្រិតអន្តរជាតិ។ «សូមលោកគ្រូ អ្នកគ្រូទាំងអស់ជួយចូលរួមរៀបចំដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាក្រកម្ពុជាយើងទាំងអស់គ្នា»។
សូមបញ្ជាក់ថាគ្រូឧទ្ទេសប្រចាំវគ្គនេះមាន ឯកឧត្តម វ៉ាត់ ចំរើន បានចែករំលែកលើមុខវិជ្ជាប្រវត្តិចលនាអូឡាំពិក រចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការកម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈប្រតិភូ ស្របពេលដែលលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកបឹងគឹមតោប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្សនិស្សិតនៃក្រសួងអប់រំយុវជននិងកីឡាក៏បានចូលរួមចែករំលែកលើមុខវិជ្ជាសំខាន់ៗក្នុងវគ្គនេះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here