ស្ទឹងត្រែងៈ ពស់ថ្លាន់មួយក្បាល ដែលមានទម្ងន់ជាង ៧ គីឡូក្រាម ត្រូវបានព្រះចៅអធិការវត្ត ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោះលែងចូល ព្រៃធម្មជាតិ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។
តាមការបញ្ជាក់របស់ព្រះសង្ឃ នាម មុនី ពុធយ៉ាំ ព្រះចៅអធិការវត្តថាឡាបរិវ៉ាត់ បានសរសេរ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ញាតិញោម ប្រគេនពស់ថ្លាន់ មួយក្បាល មកពីគីឡូ ២ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ដល់ព្រះសង្ឃ។ ពស់ថ្លាន់នោះ មានទម្ងន់ជាង ៧ គីឡូកន្លះ។
ក្រោយពីទទួលបានពស់ថ្លាន់ ពីញោមម្នាក់ នៅក្រុងស្ទឹងត្រែងមក ព្រះចៅអធិការវត្ត ខាងលើនេះ បានលែងពស់ថ្លាន់នោះ ឱ្យទៅនៅក្នុងព្រៃធម្មជាតិ ឯស្រុកថាឡាប រិវ៉ាត់៕
ប្រភព : រស្មីកម្ពុជា