បើមិនដឹង គួររៀនស្វែងយល់ ៖ “ដើមដំបងយក្ស ជាអាហារដ៏មានប្រយោជន៏”

0
132

(អុីស្រាអ៊ែរ) ៖ ដំណាំហូបផ្លែ និងជាផលិតផលសុខភាព
នៅលើវាលខ្សាច់ Negev នៃប្រទេសអ៊ីស្រាអែល មានចំការដើមដំបងយក្សដ៏ធំមួយដែលបានគ្របដណ្តប់លើផ្ទៃដីវាលខ្សាច់ទំហំជាង ១០០ហិកតា និងពោរពេញទៅដោយពណ៌បៃតងយ៉ាងស្រស់ស្អាត។

ចំការដែលដាំដុះដំបងយក្សនេះ ត្រូវបានគេជ្រើសរើសពូជពិសេសប្រភេទអូពូទីន ដែលជាពូជដំបងយក្សគេបង្កាត់ផ្តាច់មុខនៅក្នុងប្រទេសអ៊ីស្រាអែល។ រុក្ខជាតិនេះមានមុខងារតែមួយគត់ គឺសំរាប់ការកែច្នៃទៅជាផលិតផលអាហារសុខភាព ដែលមានជាង ៣០ប្រភេទដោយការប្រើប្រាស់ដើម និងផ្លែរបស់វា។
ដូចដែលលោកអ្នកបានដឹងស្រាប់ហើយថា ប្រទេសអ៊ីស្រាអ៊ែល គឺបានគ្រប់ដណ្តប់ទៅដោយដីខ្សាច់ ដូចនេះដំណាំដំបងយក្សគឺពិតជាសមស្របក្នុងការដាំដុះតាមសណ្ឋានដីនេះតែម្តង ដោយទទួលបានទាំងផលិតផលខ្ពស់ និងអត្រាកំណើនផងដែរ។

នៅក្នុងចំការ ដើមដំបងយក្សរាប់ពាន់ដើម បានដុះលូតលាស់យ៉ាងល្អ ដោយមិនត្រូវការថ្នាំបាញ់ថ្នាំសំលាប់សត្វល្អិត ដែលមានគ្រោះថ្នាក់ ឬថ្នាំសំលាប់ស្មៅដែលត្រូវចំនាយប្រាក់នោះឡើយ។ ហើយជាទូទៅផ្លែរបស់ដើមដំបងយក្សគឺមានពណ៌ដូចជា៖ ក្រហម លឿង ទឹកក្រូចនិងពណ៌ស្វាយ។
ផ្លែ និងដើមដំបងយក្សពណ៌បៃតង គឺអាចដាក់លក់ដោយផ្ទាល់សម្រាប់ការទទួលទានស្រស់ រីឯនៅក្នុងសង្វាក់ផលិតកម្មកែច្នៃក៏បានប្រើប្រាស់វាទៅជាអាហារដូចជា៖ បង្អែម, ដំណាប់, ទឹកផ្លែដំបងយក្សស្រស់, ធ្វើជាជ្រក់, ធ្វើជាគ្រឿងផ្សំផលិតនំបុ័ង និងនំដុតជាដើម។


ថ្មីៗនេះផ្លែឈើ និងដើមរបស់វាត្រូវបានគេទទួលស្គាល់ថាជាអាហារបំប៉នសុខភាពពិសេសបំផុតចំពោះអ្នកធាត់, អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ និងអ្នកមានកូឡេស្តេរ៉ុលខ្ពស់។
តំបន់ចំការដំបងយក្ស ត្រូវបានភ្ញៀវទេសចរណ៏ និងកសិករជុំវិញពិភពលោកចាប់អារម្មណ៏ក្នុងបច្ចេកវិទ្យានៃការបង្កាត់ពូជ និងដាំ។

ហើយអ្នកដែលបានទៅទស្សនាផ្ទាល់ដល់ចំការក៏អាចចូលរួមមើលដំណើរការនៃការប្រមូលផល, ភ្លក្សរសជាតិស្រស់របស់វាស្រស់ និងអាហារកែច្នៃថែមទៀតផង។ ហើយមិនត្រឹមតែប៉ុណ្ណោះអ្នកទស្សនាក៏អាចមើលរាល់សកម្មភាពកសិកម្ម – ពីការដាំដុះនិង ការបង្កាត់ (ជីជាតិតាមរយៈប្រព័ន្ធស្រោចទឹក) រហូតដល់ការរើសយកតម្រៀបវេចខ្ចប់ និងដឹកជញ្ជូនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here