ទីបំផុត! សួស វីហ្សា ជោគជ័យក្នុងការទាញយកគណនីហ្វេសប៊ុក ពីជនអនាមិក មកគ្រប់គ្រងវិញ

0
126

(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមតាមដានបណ្តាញសង្គម ពិតជាបានជ្រាបច្បាស់ហើយថា កាលពីម្សិលមិញនេះ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀង សួស វីហ្សា ត្រូវបានជនអនាមិក Hack យកទៅប្រើប្រាស់ និងបានផ្ញើសារខ្ចីលុយអ្នកសិល្បៈ និងអ្នកធ្លាប់ស្គាល់ជាច្រើននាក់ រហូតមានការភ្ញាក់ផ្អើលជាខ្លាំង។ យ៉ាងណាមិញ នៅពេលនេះ សួស វីហ្សា ផ្ទាល់បានប្រកាសឲ្យដឹងថា ទាំងផេក និងហ្វេសប៊ុកផ្លូវការរបស់នាង គឺបានទាញយកមកគ្រប់គ្រងជាផ្លូវការវិញហើយ។

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការ អ្នកនាង សួស វីហ្សា បានបង្ហោះសារជាការជូនដំណឹងទៅកាន់មហាជនយ៉ាងដូច្នេះថា «សូមប្រកាសជូនបងប្អូនជាសាធារណៈឲ្យបានជ្រាបថា ពេលនេះទាំងគណណីហ្វេសប៊ុក និង ផេកផ្លូវការរបស់នាងខ្ញ៉ំ Sous Visa គឺទាញយកមកប្រើប្រាស់បានដូចដើមវិញ ហើយបងប្អូនយប់នេះអាចជួបជាមួយការឡាយសប្បាយៗរបស់នាងខ្ញ៉ំ និងកញ្ញាតាប៉ាកឡាកបានវិញហើយ»។

អ្នកនាង សួស វីហ្សា បានបន្តថា «សូមអរគុណដល់បុរសខ្លាំងរបស់ខ្ញ៉ំ ដែលបានឈរនៅពីក្រោយនាងខ្ញ៉ំ នៅក្បែរនាងខ្ញ៉ំ រាល់ពេលមានបញ្ហាជួយដោះស្រាយគ្រប់ឧបសគ្គ ដើម្បីនាងខ្ញ៉ំ និងកូនរួមទាំងក្រុមគ្រួសារឲ្យរីកចំរើនរហូតមក គឺឧត្តមស្វាមីដ៏ល្អរបស់នាងខ្ញ៉ំ យប់នេះអូសនាងតាប៉ាកឡាកមកពីស្រុកមកឡាយបានវិញហើយ យប់នេះជួបគ្នាណា៎ចាស»។

គួរជម្រាបថា បណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង សួស វីហ្សា ត្រូវបានជនអនាមិក Hack គឺរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតារាចម្រៀងរូបនេះ បានប្រកាសសហការរកស៉ីជាមួយ លោកស្រី ទ្រី ដាណា ក្នុងទឹកប្រាក់រហូតដល់ កន្លះលានដុល្លារអាមេរិក។ តែយ៉ាងណា នៅពេលនេះហ្វេសប៊ុករបស់ សួស វីហ្សា ត្រូវបានទាញយកមកគ្រប់គ្រងវិញបានហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here