ដោយសារតែកូវីដ ប៉ូលិសអង់គ្លេសបន្លំចាប់នារីម្នាក់ រំលោភហើយសម្លាប់ចោល

0
69

លោក​ Wayne​ Couzens អាយុ​៤៨ឆ្នាំបំរើក្នុងអង្គភាពជើងឆើត Eliteសម្រាប់ការពារអង្គទូតនៃស្នងការដ្ឋានប៉ូលិសក្រុងទ្បុងបានសារភាពមុខតុលាការថាបានចាប់ពង្រត់​ រំលោភហើយសម្លាប់នាង​ Sarah Everard ក្នុងកំទ្បុងខែកក្កដា។ ក្រោយពេលត្រទ្បប់មកពីទៅលេងមិត្តភក្តិនៅ Clapham ភាគខាងត្បូងក្រុងទ្បុង នាង​ Everard ត្រូវបាន​ប៉ូលិស​ Couzens​ ចោទថាបានបំពានការបិទខ្ទប់ពេលកូវីដ វាយខ្នោះដៃចាប់បញ្ចូលក្នុងទ្បានជួលគេមួយយកទៅរំលោភហើយដុតសម្លាប់ចោល។ ធាតុរបស់នាងត្រូវបានគេឃើញនៅក្នុងព្រៃមួយអាទិត្យក្រោយពេលនាងបាត់ខ្លួន។ ប៉ូលិស​ Couzens​ បានសារភាពថាគេបានតាមឃ្លាំមើលនាង Everard តាំងពីខែមិនាមកម្ល៉េះ។លោកអាចនឹងត្រូវផ្តន្ទាទោសជាប់គុកមួយជីវិត។
សោកនាដកម្មនេះបានបណ្តាលអោយមានបាតុកម្មនៅមុខស្នងការដ្ឋានប៉ូលិសក្រុងទ្បុង ថ្កោលទោសអំពើព្រៃផ្សៃនេះ។ ក្រសួងមហាផ្ទៃអង់គ្លេសក៏បានសន្យាថានឹងសហការជាមួយប៉ូលិសដើម្បីនាំយកជនល្មើសខាងរំលោភបំពានផ្លូវភេទអោយបានច្រើនថែមទៀតទៅកាន់តុលាការដើម្បីបង្កើនសុវត្ថិភាពនៅតាមផ្លូវសាធារណ:៕

LEAVE A REPLY

Please enter your comment!
Please enter your name here