ប្រមុខរាជរដ្ឋាភិបាលឱ្យក្រសួងដោះលែងយានយន្តដែលបានឃាត់ទុកក្នុងបទល្មើសនៃការដឹកជញ្ចូនលើសទម្ងន់

0
147

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុញ្ញាតឱ្យ​ដោះលែង​យានយន្ត​ដែល​ក្រសួងសាធា រណការ​និង​ដឹក ជញ្ជូន​បាន​ឃាត់ទុក​រយៈពេល​មួយឆ្នាំ​ក្នុង​បទល្មើស​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់​ចំនួន ២២៩ គ្រឿង​មុន​កាលកំណត់​ជូនទៅ​ម្ចាស់​យានយន្ត​ដើម្បី​ប្រកប​អាជីវកម្ម ឡើងវិញ​។

​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​នេះ​នៅក្នុង​ផេ​ក​ហ្វេ​ក​បុក​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសរសេរថា​៖«​សម្តេច​អគ្គ​មហា​សេ នា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឱ្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដោះលែង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ក​ម្រិ ត​កំណត់​ដែល​ផ្ទុយ​នឹង​ច្បាប់​ចំនួន ២២៩​គ្រឿង មុន​កាលកំណត់​ដែល​បាន​ឃាត់ទុក​នៅតាម​ស្ថានីយ​ជញ្ជីង​និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​តាម​បណ្តា​រាជធានី​- ខេត្ត​មួយចំនួន​»​។​

ផេ​ក​ហ្វេ​ស​បុក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​៖«​សូម​ជំរាប​ថា​នាពេល​ថ្មីៗ​នេះ​ដោយ​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ មាន​សភាព​ធូរស្រាល​ហើយ​រាជ​រដ្ឋា ភិ​បាល​បានរៀបចំ​កែសម្រួល​និង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​និង​វិធានការ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​បរិបទ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដូចជា​៖ ការបើក​ឱ្យ​ដំ ណើ​រការ​ឡើងវិញ​សាលារៀន ផ្សារ​ទំនើបផ្សារ​សាធារណៈ តំបន់​ទេសចរណ៍​និង​ការស្ដារ​សកម្មភាព​ធុរកិច្ច អាជីវកម្ម សេដ្ឋកិ ច្ច​និង​សង្គម ផ្សេងៗ​ទៀត​។​ម្យ៉ាងវិញទៀត ដើម្បី​ស្ដារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​ជាពិសេស​ការគាំទ្រ​ដល់​ការ​រស់​ឡើងវិញ​របស់​វិស័យ​ឯកជន និង​ជាការ​លើកលែង​បន្ធូរបន្ថយ​និង​ផ្ដល់ឱកាស​សារជាថ្មី​នៅក្នុង​ឱកាស បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​ដល់​ម្ចាស់​ក្រុមហ៊ុន​និង​ម្ចាស់​យានយន្ត​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ផាកពិន័យ​និង​ការឃាត់ទុក​យានយន្ត ក្នុង​បទល្មើស​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុញ្ញាតឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដោះលែង​យានយន្ត​ទាំង​២២៩​គ្រឿង​ខាង លើ​ជូនទៅ​ម្ចាស់​យានយន្ត​ដើម្បី​ប្រកប​អាជីវកម្ម​ឡើងវិញ​។ ប៉ុន្តែ​យានយន្ត​ទាំងឡាយណា​ដែល​មិនទាន់​បង់ប្រាក់​ពិន័យ​ត្រូវធ្វើ​ការបង់ប្រាក់​ពិន័យ​តាមច្បាប់​កំណត់​ជាមុន​សិន​ទើប​អនុញ្ញាតឱ្យ​មានការ​ដោះលែង​»​។​

​ផេ​ក​ហ្វេ​ស​បុក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា​៖«​ថ្វីត្បិតតែ​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាតឱ្យ​មានការ​ដោះលែង​និង​បន្ធូរបន្ថយ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះក៏ពិតមែន​ប៉ុន្តែ​សូម​ម្ចាស់​យានយន្ត​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទាំងឡាយ​គោរព​និង​អនុវត្ត​តាមច្បាប់​ស្តីពី​ផ្លូវថ្នល់ មាត្រា​៦០ និង​សេចក្ដី ជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​ហើយ​សូមឱ្យ​ក្រសួង​សាធារណការ​និងដឹកជញ្ជូន​ត្រូវតែ​បន្ត​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ចំពោះ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ច្បាប់ ដោ យមិនមាន​ការលើកលែង​ជា​លើក​ទី​២ ទៀត​ទេ​។ ជាង​នេះ ទៀត​ក្រសួង​ត្រូវខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​អំពី​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ដល់​សាធារណជន​ទូទៅ​ឱ្យបាន​យល់ដឹង និង​ជ្រួតជ្រាប​កាន់តែច្បាស់​»​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ចក្រ​កម្ពុជា​សូម​កោតសរសើរ​ដល់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​អនុវត្ត​យ៉ាង ម៉ឺងម៉ាត់​ដោយ​ឈរលើ​បទដ្ឋាន​ច្បាប់​នៃ​ការដឹកជញ្ជូន លើ​ការ​រឹតបន្តឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​៕

ប្រភព :​រស្មីកម្ពុជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here