ព្រឹទ្ធសភាហ្វីលីពីនគាំទ្រច្បាប់ ដើម្បីបង្កើនអាយុយល់ព្រមផ្លូវភេទ ពីអាយុ ១២ ដល់ ១៦ ឆ្នាំ

0
214
SENATE PROBE ON DRUG WAR / AUGUST 22, 2016 Senator Risa Hontiveros during the hearing of Committee on Justice and Human Rights at the Senate in Pasay City on alleged extra judicial killings amid the government campaign against illegal drugs. INQUIRER PHOTO / RICHARD A. REYES

ច្បាប់មួយដើម្បីបង្កើនអាយុអប្បបរមានៃការយល់ព្រមផ្លូវភេទនៅហ្វីលីពីន ពី ១២ ដល់ ១៦ឆ្នាំ បានរំកិលទៅមុខជិតក្លាយជាច្បាប់ចូលជាធរមាន បន្ទាប់ពីសមាជិកព្រឹទ្ធសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ចុងក្រោយរបស់ខ្លួន។ ច្បាប់នេះមានគោលបំណងការពារកុមារ ពីការរំលោភសេពសន្ថវៈ និងទម្រង់ផ្សេងៗនៃការរំលោភបំពានផ្លូវភេទ ហើយត្រូវបានគាំទ្រដោយសមាជិកព្រឹទ្ធសភា ២២ រូប កាលពីថ្ងៃអង្គារ ទី២៨ ខែកញ្ញា ដោយមានអនុប្បវាទមួយសន្លឹក។ ច្បាប់នេះត្រូវបានអនុម័តដោយសភាជាន់ទាប កាលពីខែធ្នូ ឆ្នាំមុន។ ឥឡូវនេះ គណៈកម្មាធិការនៃសភាទាំងពីរត្រូវពង្រឹងសេចក្តីព្រាងនេះ ហើយបញ្ជូនទៅប្រធានាធិបតីដើម្បីអនុម័ត។ បច្ចុប្បន្ន ហ្វីលីពីនមានអាយុអប្បបរមាទាបបំផុត នៃការយល់ព្រមផ្លូវភេទនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសទាបបំផុតមួយនៅលើពិភពលោក។ ជនរងគ្រោះពីការរំលោភសេពសន្ថវៈ ចំនួន ៧ នាក់ ក្នុងចំណោម ១០ នាក់ នៅក្នុងប្រទេសហ្វីលីពីន គឺជាកុមារ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលធនធានស្ត្រីបានបង្ហាញ។ នៅក្រោមច្បាប់នេះ មនុស្សពេញវ័យទាំងបុរស និងស្ត្រី ដែលមានទំនាក់ទំនងផ្លូវភេទជាមួយនរណាម្នាក់ ដែលមានអាយុ ១៦ ឆ្នាំ ឬ ទាបជាងនេះ នឹងត្រូវចាត់ទុកជាការរំលោភបំពានច្បាប់។ អស់រយៈពេលជាង មួយសតវត្សរ៍មកហើយ អាយុអប្បបរមានៃការយល់ព្រមផ្លូវភេទនៅហ្វីលីពីន គឺ ១២ឆ្នាំ។ សមាជិកព្រឹទ្ធសភា Risa Hontiveros ដែលជាអ្នកនិពន្ធសំខាន់នៃច្បាប់នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះ ព្រឹទ្ធសភានៅទីបំផុត បាននិយាយយ៉ាងច្បាស់ថា «ទេ ចំពោះការរំលោភបំពានកុមារ»៕ (Reuters ថ្ងៃទី២៨ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here