ការប៉ះទង្គិចគ្នានៅក្នុងសភាតៃវ៉ាន់ នាយករដ្ឋមន្ត្រីត្រូវបានរារាំងមិនឱ្យឡើងវេទិកា

0
128

អ្នកតាក់តែងច្បាប់មកពីគណបក្សគួមីនតាំង (KMT) របស់តៃវ៉ាន់បានឈ្លោះប្រកែកគ្នា ជាមួយសមាជិកនៃគណបក្សអភិវឌ្ឍន៍ប្រជាធិបតេយ្យដែលកំពុងកាន់អំណាចនៅក្នុងសភា កាលពីថ្ងៃអង្គារ ទី២៨ ខែកញ្ញា ហើយបានបញ្ឈប់នាយករដ្ឋមន្រ្តីមិនឱ្យឡើងថ្លែងសុន្ទរកថា អំពីវិបត្តិទាក់ទងនឹងជំងឺរាតត្បាតកូវីដ១៩។ KMT បានទាមទារឱ្យនាយករដ្ឋមន្រ្តីលោក Su Tseng-chang សុំអភ័យទោស ចំពោះរដ្ឋាភិបាលរបស់លោក ក្នុងការដោះស្រាយវិបត្តិកូវីដ១៩ ជាពិសេស ការធ្វើចត្តាឡីស័ក ដែលអាចនាំឱ្យមានការកើនឡើងនូវករណី ដែលបានចាប់ផ្តើមនៅក្នុងខែឧសភា ទោះបីជាការឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះបន្តិចបន្តួចក៏ដោយ។ សមាជិកសភា KMT បានរារាំងលោកនាយករដ្ឋមន្ត្រី Su Tseng-chang មិនឲ្យឡើងវេទិកា ដើម្បីទទួលយកសំនួរ ហើយបន្ទាប់មកបានកាន់កាប់វេទិកា ទោះបីជាលោកអាចនិយាយដោយសង្ខេបក៏ដោយ។ បន្ទាប់មកសមាជិក KMT បានវាយតប់ជាមួយសមាជិកសភាគណបក្សអភិវឌ្ឍន៍ប្រជាធិបតេយ្យ DPP ហើយបានគប់វត្ថុទៅលើវេទិកា ជាកន្លែងដែលអនុប្រធានសភាលោក Tsai Chi-Chang កំពុងអង្គុយ។ គណបក្ស DPP បានថ្កោលទោសឈុតឆាកប្រទូសរ៉ាយ ហើយបានអំពាវនាវឱ្យមេដឹកនាំ KMT ដែលទើបជាប់ឆ្នោតថ្មី គឺលោក Eric Chu អតីតឧបនាយករដ្ឋមន្ត្រីធ្វើការរារាំងមិត្តរួមការងាររបស់លោក។ គណបក្ស DPP បាននិយាយថា “ប្រធានបក្ស KMT លោក Chu គួរតែដឹកនាំអ្នកតាក់តែងច្បាប់របស់គណបក្សឱ្យប្រើវិជ្ជាជីវៈ និងភាពសមហេតុផល ដើម្បីសួរសំណួរ និងអនុវត្តការត្រួតពិនិត្យ”។ លោក Chu នៅក្នុងការបង្ហោះតាមហ្វេសប៊ុកបាននិយាយថា DPP ទេ ដែលគួរត្រូវបានស្តីបន្ទោសដោយសារសមាជិករបស់ខ្លួន បានរារាំងមិនឱ្យ KMT បញ្ចូលសំណួរ អំពីជំងឺរាតត្បាតទៅក្នុងរបៀបវារៈរបស់សភា។ លោក Chu បាននិយាយថា “ការកាន់កាប់វេទិការបស់ KMT គឺដើម្បីការពារសិទ្ធិរបស់ប្រជាជនក្នុងការដឹងពីអ្វីដែលកំពុងកើតឡើង”។ កាលពីឆ្នាំមុន អ្នកតាក់តែងច្បាប់ KMT បានបោះសត្វជ្រូកចូលក្នុងសភា កំឡុងពេលមានជម្លោះ ជុំវិញការនាំចូលសាច់ជ្រូករបស់អាមេរិក។ សម័យប្រជុំកាលពីថ្ងៃអង្គារ ត្រូវបានពន្យារពេល ហើយវាមិនច្បាស់ទេថា តើនឹងបន្តនៅថ្ងៃពុធនេះឬយ៉ាងណា។ DPP មានសំឡេងភាគច្រើននៅក្នុងសភា៕ (Reuters ថ្ងៃទី២៨ ខែកញ្ញ)

LEAVE A REPLY

Please enter your comment!
Please enter your name here