បិទខ្ទប់វត្តឥន្ទញាណ ហៅវត្តក្រោម ក្រុងព្រះសីហនុ១៤ថ្ងៃ បន្ទាប់ពីរកឃើញព្រះសង្ឃ វិជ្ជមានកូវីដ ១៩

0
79

ព្រះសីហនុៈ វត្ត​ឥន្ទ​ញាណ ហៅ​វត្ត​ក្រោម ក្រុងព្រះសីហនុ ត្រូវបាន​អាជ្ញាធរ បិទ​ខ្ទប់ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ ២០២១ ដើម្បី​ឲ្យ​ព្រះសង្ឃ តាជី យាយជី ស្នាក់នៅ​ក្នុង​វត្ត ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ បន្ទាប់ពី​រកឃើញ​មាន ព្រះសង្ឃ​មួយអង្គ វិជ្ជមាន​កូ​វីដ​១៩ ។​

​លោក កង ឌី​ណាត ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រីរាជការ មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ចុះ​សម្របសម្រួល ដើម្បី​បិទ​ខ្ទប់​វត្ត​ឥន្ទ​ញ្ញាណ (​ហៅ​វត្ត​ក្រោម​) សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ ក្រោយពី​បានធ្វើ​តេស្ត រក​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ក្នុងចំណោម​ព្រះសង្ឃ និង​សីលវន្ត​សីលវតី អ្នកស្នាក់នៅ​ក្នុង​វត្ត ចំនួន ១៦២ អង្គ​/​នាក់ រកឃើញ​ព្រះសង្ឃ មួយអង្គ វិជ្ជមាន​កូ​វីដ​១៩ ។

​លោក​ប្រធាន​មន្ទីរ បាន​សំណូមពរ​ឲ្យ​ព្រះសង្ឃ និង​អ្នកស្នាក់នៅ​ក្នុង​វត្ត ចូលរួម​អនុវត្ត តាម​ការណែនាំ របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ៣ ការពារ ៣ កុំ ជាពិសេស អនុវត្តតាម សេចក្តីសម្រេច​របស់ រាជរដ្ឋាភិបាល ស្តីពី​ការផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ សេចក្តីណែនាំ​របស់ ក្រសួង​ធម្មការ និង​សាសនា សេចក្តីណែនាំ​របស់ រដ្ឋបាលខេត្ត និង មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ព្រះសីហនុ សំដៅ​ការពារ​សុខភាព អាយុជីវិត ប្រជាពលរដ្ឋ ទូទាំងប្រទេស ពិសេស មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា ដែល​ឆ្លង​លឿន និង​ងាយ​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​៕

ប្រភព: រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here